លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងអនុវត្តទិសដៅបន្ដ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងអនុវត្តទិសដៅបន្ដ

កំពង់ចាម/នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសមាគមន៍ ប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ដ និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។សូមជម្រាបថា នៅក្នុងកិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាល ក្រុង/ស្រុក លោកអធិការរងទទួលដឹកនាំផែននគរបាលយុត្តិធម៌, សណ្ដាប់ធ្នាប់, សន្តិសុខ, ប្រឆាំងគ្រឿងញៀន, អត្តសញ្ញាណកម្ម និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ឃុំ/សង្កាត់ ។


នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធីបានដាក់ចេញនូវគោលការណ៍ដ៏មុឹងម៉ាត់អំពី កិច្ចការពារ រក្សាសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្តាប់ធ្នាប់ បញ្ចៀសការកកស្ទះចរាចរណ៍ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ជាមួយគ្នានេះ ក៏ត្រូវបន្ដជំរុញការបង្កើន ប្រសិទ្ធភាព និងសមត្ថភាព ក្នុងការដឹកនាំអនុវត្តគោនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។


ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានចែកជូនអាវភ្លៀង ចំនួន៣០០អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់កម្លាំងជំនាញផែនការងារនគរបាលសណ្ដាប់ធ្នាប់ខេត្ត និងស្រុក/ក្រុង ទាំង១០ និងចែកជូនឧបករណ៍សម្រាប់បង្រាបមុខសញ្ញាចំនួន១៤ដើម ដល់កម្លាំងអន្តរាគមន៍ពិសេស ផងដែរ ផងដែរ ៕

















































No comments:

Post a Comment

Pages