ស្វាយរៀង/ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី១ ស្ថិតនៅវត្តពោធិ៍រង្សី ស្ថិតនៅភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង
នៅក្នុងឱកាសពិធីកាន់បិណ្ឌទី១នោះផងដែរ ក៌មានការចូលរួមពី សំណាក់ សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី ជាអភិបាលរងក្រុង លោកនាយករដ្ឋបាលស្តីទីក្រុង លោកនាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំង បីប្រភេទ លោកប្រធាន អនុប្រធានការិយាល័យ ចំណុះក្រុង លោកចៅសង្កាត់ប្រាសាទ និងក្រុមប្រឹក្សាសង្កាត់ នៃក្រុងបាវិត។សូមជម្រាបថា ទេយ្យទាន ដែលលោកប្រធានក្រុមប្រឹក្សា ក្រុងបាវិត និងលោកអភិបាលក្រុងបាវិត យកមកប្រគេនព្រះសង្ឃរួម មាន អង្ករ ២៥០គីឡូក្រាម មី ១០កេស ភេសជ្ជៈ ៣កេស ទឹកសុទ្ធហាយធិច ១០កេស ត្រីខកំប៉ុង ២កេសធំ ទឹកត្រី ៥យូរ ទឹកស៊ីអ៊ីវ ៥យូរ និងថវិកាមួយចំនួន ។
សូមជម្រាបជូនថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោមពិធីបុណ្យដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨កញ្ញា រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការ៧សន្តាន ដែលធ្វើមរណកាលទៅកាន់បរលោក សូមវិញ្ញាណខន្ធ អស់លោកទាំងនោះ យោលយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយងាកបែរក្រោយ ឱ្យពរ ឱ្យជយ័ ដល់កូនចៅ ឱ្យទទួលបានសេចក្តីសុខសប្បាយ គ្រប់ប្រការរកសុីមានបាន ត្រជាក់ត្រជុំ ថ្កុំថ្កើនតរៀងទៅ។
No comments:
Post a Comment