ក្រុមហ៊ុនគឹម វុទ្ធធា កាយភ្នំរដ្ឋចាក់ផ្លូវគំរោងរបស់ខ្លូនដេញបានពីរដ្ឋបើកលុយរដ្ឋចំណេញកប់ៗ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រុមហ៊ុនគឹម វុទ្ធធា កាយភ្នំរដ្ឋចាក់ផ្លូវគំរោងរបស់ខ្លូនដេញបានពីរដ្ឋបើកលុយរដ្ឋចំណេញកប់ៗ

 


ខេត្តតាកែវ៖ យោងតាមប្រភពច្បាស់ការពីព្រជាពលរដ្ឋក៏ដូចជាមន្រ្តីរាជកាមួយចំនួននៅស្រុកគីរីវង្ស បានទម្លាយអោយដឹងថា ក្រុមហ៊ុនគឹម វុទ្ធធា ដេញថ្លៃគំរោងមូលនិធិឃុំសង្កាត់ បានផ្លូវក្រាលគ្រួសធម្មជាតិ១ខ្សែ ស្ថិតនៅឃុំព្រៃរំដេង ស្រុកគីរីវង្ស តែបែរជាក្រុមហ៊ុនខាងលើយកគ្រឿងចក្រទៅកាយភ្នំតាកយ នៅភូមិព្រៃលាប ឃុំព្រៃរំដេង យកគ្រួសក្រហមទៅធ្វើផ្លូវ ដែលខ្លួនដេញថ្លៃបានយ៉ាងរំភើយ។ប្រភពដដែលបានអោយដឹងទៀតថា ក្រុមហ៊ុនណាក៏ដោយអោយតែដេញថ្លៃគំរោង ធ្វើផ្លូវក្រាលគ្រួសធម្មជាតិបានហើយ គឺត្រូវតែទៅទិញគ្រួស ដែលមានអាជ្ញាបណ្ណ័ត្រឹមត្រូវ តាមផ្លូវច្បាប់មិនមែននាំគ្នាទៅកាយគ្រួសភ្នំរបស់រដ្ឋ ដោយមិនអស់លុយនោះទេ។


ប្រភពដដែលបានបញ្ជាក់ទៀតថាក្រុមហ៊ុនលោកគឺមវុទ្ធធា បច្ចុប្បន្នកំពុងតែធ្វើនំអត់ប្រើម្សៅដោយគ្រាន់យកភ្នំរដ្ឋ កាយចាក់ផ្លូវរដ្ឋរួចបើកលុយរដ្ឋ ឃុបឃិតគ្នាជាមួយក្រុមមន្ក្រីពាក់ពន្ធ័របស់រដ្ឋ ជាការស្រេចសល់លុយរដ្ឋ ចំនេញច្រើនចែកគ្នាក្លាយជាអ្នកមាន។ប្រភពបន្តអោយដឹងទៀតថាលោកគឺម វុទ្ធធា មិនត្រឹមតែកាយចាក់ផ្លូវទេ ថែមទាំងកាយយកទៅលក់អោយពលរដ្ឋ យកទៅចាក់តាមចំការស្ទើពេញស្រុកគីរីវង់ថែមទៀតផង។ពាក់ពន្ធ័ករណីខាងលើលោកគឹម វុទ្ធធា ជាម្ចាស់ក្រុមហ៊ុនបានអោយអ្នកកាសែតដឹងថា លោកពិតជាបានយកគ្រៀងចក្រទៅកាយនិងដឹកយកដីគ្រួសក្រហមនៅចំនុចភ្នំខាងលើមែន តែយកទៅចាក់ផ្លូវដែលលោកដេញផ្លូវបាន តែលោកបានសុំអាជ្ញាធរឃុំស្រុករួចហើយ។


ជុំវិញករណីខាងលើពេញចិត្តមេឌា មិនអាចសុំការបំភ្លឺពីលោកងួន ឌីណា ចៅហ្វាយស្រុកគីរីវង្សបានទេ ដោយទូរសព្ទ័ចូលគ្មានអ្នកទទួល។ចំណែកមន្រ្តីនៃមន្ទីរ៉ែ និងថាមពលខេត្តតាកែវ សុំមិនបញ្ជេញឈ្មោះបានអោយដឹងថាលោកគឹម វុទ្ធធា ពិតជាបានកាយដីភ្នំនៅចំនុងខាងលើពិតមែន គឺពុំមានច្បាប់អនុញ្ញាតឡើយ តែលោកត្រឹមមន្រ្តីតូចតាចគ្មានសិទ្ធអ្វីទៅហាមឃាត់ទេ តែបើតាមដឹងគឺលោកគឹមវុទ្ធធា រត់ការួចរាល់ហើយ៕







No comments:

Post a Comment

Pages