ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សហភាពសហព័ន្ធយុវជនកម្ពុជា ចុះពិនិត្យ ព្យាបាលជំងឺ និងចែកឱសថដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ៤.០០០នាក់ នៅឃុំកោះសូទិន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សហភាពសហព័ន្ធយុវជនកម្ពុជា ចុះពិនិត្យ ព្យាបាលជំងឺ និងចែកឱសថដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ៤.០០០នាក់ នៅឃុំកោះសូទិន

 



កំពង់ចាម/នៅព្រឹកថ្ងៃទី​០៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៤ ឯកឧត្តម​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ បានចាត់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ហែម សុវត្តិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក​ ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះសូទិន ប្រមាណជាង៤.០០០នាក់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ កោះសូទិន ស្រុកកោះសូទិន។


ក្នុងឱកាសនោះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈខេត្តកំពង់ចាម​ បានថ្លែងថា​ ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ នាពេលនេះ គឺដើម្បីលើកម្ពស់កម្រិតសុខភាព ជូនបងប្អូនប្រពលរដ្ឋ ដែលជាផ្នែកមួយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពីព្រោះថា បើយើងមានជំងឺឈឺស្កាត់ យើងត្រូវទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយបង់ប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែពិធីនៅថ្ងៃនេះ គឺពុំមានការបង់ថ្លៃសេវាព្យាបាលឡើយ។


ឯកឧត្តម អភិបាលខេត្ត អ៊ុន ចាន់ដា បានលើកឡើងដែរថា ស្របពេលប្រទេសជាតិ​យើងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើន បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូ និងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ យ៉ាងណាមិញ ទន្ទឹមនឹងការ កសាងសមិទ្ធផល នៃផ្នែកហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ ផងដែរ អំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋទូទៅ ពីព្រោះថា ដើម្បី ជីវិតរស់នៅបានយឺនយូរ ចាំបាច់ណាស់មនុស្សម្នាក់ៗ ត្រូវតែមានសុខភាពល្អបរិបូណ៌ ទាំងផ្លូវកាយ និងផ្លូវចិត្ត ទើបជាការប្រសើរ៕
























































No comments:

Post a Comment

Pages