កំពង់ចាម/នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យការសាងសង់អាគារស្នាក់ការសមាគមអតីតយុទ្ធជន ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
ដោយបច្ចុប្បន្នអាគារនេះ បាននឹងកំពុងសាងសង់សម្រេចបាន ៦០ភាគរយ មានទំហំ ២៨ម៉ែត្រ គុណនឹង ២៣,៥០ម៉ែត្រ កម្ពស់១ជាន់ផ្ទាល់ដី ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ។
ជាមួយគ្នានេះ លោកប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ក៏បានចំណាយលើការចាក់ដីបំពេញបន្ថែមក្នុងបរិវេណអាគារ ដែលគ្រោងចំណាយអស់ថវិកា ប្រមាណជិត 2,000$ និងបានណែនាំបន្ថែមដល់ក្រុមជាងជំនាញ ត្រូវសាងសង់ផ្អែកលើបច្ចេកទេសក្បួនខ្នាតឱ្យបានត្រឹមត្រូវ ព្រមទាំងត្រូវពន្លឿនការសាសង់នេះ ឱ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ការបម្រើសេវារដ្ឋបាល និងសេវាសំណូមចាំបាច់ជូនបងប្អូនអតីតយុទ្ធជនក្នុងក្របខ័ណ្ឌខេត្តកំពង់ចាមទាំងមូល ៕
No comments:
Post a Comment