- គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

 

អាជ្ញាធរខេត្តកំពង់ចាម​ ប្រកាសឲ្យប្រជាពលរដ្ឋចុះឈ្មោះនៅសាលាខេត្តកំពង់ចាម បើសិន មានបំណងចង់ទៅទស្សនាកម្សាន្តនៅខេត្តជាប់ព្រំដែន CLV

image

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានប្រកាសឲ្យប្រជាពលរដ្ឋ ទូទៅសូមអញ្ជើញទៅចុះឈ្មោះនៅសាលាខេត្តកំពង់ចាម ប្រសិនបើមានបំណងចង់ទៅទស្សនាកម្សាន្តនៅតាមបណ្តាខេត្តជាប់ព្រំដែន CLV ដើម្បីមានយន្តការរួមមួយដើម្បីរៀបចំរកពេលវេលាណាមួយទៅដំណើរកម្សាន្តខេត្តជួរព្រំដែន។ការ​ថ្លែងនេះរបស់ធ្វើលោកអភិបាលខេត្តកំពង់ចាម ​នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រុងកំពង់ចាម​ ក្នុងឱកាសអញ្ជើញចូលរួមបើកវេទិកាសាធារណៈ ដើម្បីស្តាប់ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាល។​ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរជាច្រើន រួមទាំង តំណាងមេភូមិនានាក្នុងសង្កាត់វាលវង់​ រួមទាំងប្រជាពលរដ្ឋបានលើកឡើង ពាក់ព័ន្ធទៅនឹង បញ្ហាប្រព័ន្ធបង្ហូរទឹក ចរាចរណ៍ ការធ្វើដំណើរនៅក្នុងក្រុងជួបការលំបាកដោយគេ បានកាយផ្លូវដើម្បីធ្វើប្រព័ន្ធរំដោះទឹកកខ្វក់ និងបញ្ហាផ្សេងៗទៀត។


ជាការឆ្លើយតបលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាននទទួលយកសំណូមពរ និងដោះ ស្រាយភ្លាមៗដូចជាផ្លូវដែលគេបានកាយនោះ គឺសូមឲ្យបងប្អូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមមានការអត់ធ្មត់ ខណៈគេនឹងជួសជុលឡើងវិញនៅពេលណាមួយ នៅពេលដែលក្រុម ការងារបច្ចេកទេសបានពិនិត្យថាប្រព័ន្ធបង្ហូរទឹកកខ្វក់នេះមានភាពត្រឹមត្រូវ។ ម៉្យាងទៀត កន្លែង ដែលបានធ្វើហើយអាចនឹងកាយឡើវិញទៀត។ដោយឡែកចំពោះបញ្ហាផ្សេងៗទៀត អភិបាលខេត្តកំពង់ចាមបានឲ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យ និងដោះស្រយបញ្ហានានាជូន ប្រជានូវរាល់សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋយើងដើម្បីដោះស្រាយបានទាន់ ពេលវេលា៕


No comments:

Post a Comment

Pages