ខេត្តរតនគិរី÷ ល្បែងឆ្នោតឡូតូដែលមានផ្លាកយីហោអេស៊ានបានបើកលេង នៅកណ្ដាលទីក្រុងបានលុងខេត្តរតនគិរី ប្រជាពលរដ្ឋសង្ស័យសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានទទួលបានផលលាភសក្ការៈទេដឹង ទើបមិនបង្ក្រាប។ ល្បែងឆ្នោតឡូតូក្រុមហ៊ុនអេស៊ានមិនស្របច្បាប់នោះ កំពុងបើកលេងជាចំហនៅផ្ទះល្វែង១កន្លែង ស្ថិតក្នុងភូមិអូរកន្ដិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមអ្នក សារព័ត៌មានបានចុះទៅថតផ្ដិតយកសកម្មភាពដល់ទីតាំង ពេលនោះឈ្មោះឡែន បានប្រាប់ថា ខាងក្រុមហ៊ុនឆ្នោតឡូតូអេស៊ាន មុននឹងបើកលេង គេបានរត់ការ រួចអស់ទៅហើយ ទើបហ៊ានបើកដំណើរការលេងជាចំហនៅកណ្ដាលទីក្រុងបែបនេះ។ ពាក់ព័ន្ធការបើកឲ្យលេងល្បែងឆ្នោតឡូតូ អេស៊ាន មិនស្របច្បាប់ខាងលើនោះ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកយកព័ត៌មានបានទូរស័ព្ទទៅលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការដ្ឋាននគបាលខេត្តរតនគិរី។ តែលោកស្នងការបានឲ្យទាក់ទងទៅលោក ហួត បូរី អធិការដ្ឋាននគរបាលក្រុងបានលុង។
លោកអធិការក្រុងបានលុង ប្រាប់អ្នកកាសែតឲ្យរងចាំថ្ងៃទី៩ ខែវិច្ឆិការនោះ ទើបលោកឲ្យកម្លាំងកូនចៅចុះទៅពិនិត្យមើល។ ប៉ុន្ដែមកដល់ថ្ងៃទី៩ ហើយរហូតដល់ថ្ងៃ ទី១០.១១.១២.១៣... គេពុំបានឃើញស្រមោលមន្ត្រីនគរបាលក្រុងបានលុងក្រោមអំណាចបញ្ជាលោកហួតបុរី ម្នាក់ណា ចុះទៅកាន់ទីតាំងល្បែងឆ្នោតនោះនៅ ឡើយទេ ដោយទីតាំងនោះនៅដំណើរការបើកលេងជាចំហ យ៉ាងរលូនដដែល។ដោយឡែក លោក ធូរ ឃឿ អភិបាលក្រុងបានលុង អ្នកសារព័ត៌បានព្យាយាមទូរសព្ទទៅជាច្រើនដង តែមិនអាចទាក់ទងបានទេ ដោយសារលោកចុចបិទផ្តាច់។ ប្រជាពលរដ្ឋដាក់ការសង្ស័យថាអ្នកដែលហ៊ានបើកលេង ល្បែងឆ្នោតឡូតូ អេស៊ាន នៅកណ្ដាលទីក្រុងបានលុងបែបនេះ ប្រហែលមានខ្នងអ្នកធំណាស់ហើយមើលទៅ ទើបហ៊ានផ្គើននិងបទបញ្ជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្លាប់បានដាក់ ចេញបញ្ជាយ៉ាងមុឺងម៉ាត់ ឲ្យបិទចោលទាំងអស់ល្បែងសុីសង មិនថាមានច្បាប់អត់ច្បាប់ល្បែងឆ្នោតខ្មែរ ឬឆ្នោតយួននោះទេ។
ករណីខាងលើនេះពលរដ្ឋក្រុងបានលុងរំពឹងថា លោក ស្នងការនគរបាលខេត្ត រតនគិរីឧត្តមសេនីយ៍ទោ អ៊ុង សុភាព ពិនិត្យមើលអំពីភាពស្របច្បាប់នៃទីតាំងល្បែងឆ្នោតឡូតូក្រុមហ៊ុនអេស៊ាននេះឡើងវិញ។ ម្យ៉ាងទៀតស្របច្បាប់ឬមិនស្របច្បាប់ល្បែងឆ្នោតឡូតូក្រុមហ៊ុនអេស៊ានេះបង្កឲ្យប្រជាពលរដ្ឋព្រួយបារម្ភអំពីបញ្ហាសន្តិសុខចោរលួចចោរប្លន់ យ៉ាងខ្លាំង។សូមបញ្ជាក់ថា បើមានល្បែងសុីសងស្មើនិងចូលរួមបង្កើត នូវភាពក្រីក្រ ក្នុងសង្គម គ្រួសារនិងសង្គមជាតិទាំងមូល ហើយមិនយូរប៉ុន្មានទេ អាចនិងកើតមានចោរកម្ម លួច ឆក់ ប្លន់ គោ ក្របី កង់ម៉ូតូដែលជាទ្រព្យ សម្បត្តិ របស់ប្រជាកសិករ ហើយមុននិងក្រោយ បន្ទុកក្រីក្រដ៏ធ្ងន់ធ្ងូរនោះ និងធ្លាក់ដល់រាជរដ្ឋាភិបាលទាំងស្រុង ជាអ្នក ទទួលដោះស្រាយ៕
No comments:
Post a Comment