បាត់ដំបង÷ល្បែងស៊ីសងតាមអ៊ីនធឺណិតជាច្រើនកន្លែង កំពុងរីកដុះដាលគ្រប់ច្រកល្ហកនៅក្រុងបាត់ដំបង។ ប្រជាពលរដ្ឋឆ្ងល់ថា តើល្បែងស៊ីសងទាំងនោះមានបារមីឬ បានជាមន្ត្រីមានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងមើលមិន ឃើញ។ ប្រជាពលរដ្ឋសំណូមពរឲ្យលោកស្នងការនគរបាលខេត្តបាត់ដំបងដាស់តឿនលោកពេជ្រ សារ៉ែនអធិការនគរបាលក្រុងបាត់ដំបង បង្ក្រាបល្បែងស៊ីសង តាមអ៊ីនធឺណិតទាំងនោះផង។
ប្រជាពលរដ្ឋនៅក្រុងបាត់ដំបងបាននិយាយនៅតាមតុកាហ្វេថា ករណីមាន់ជល់តាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនកន្លែង សង្ស័យតែលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងទទួលបានលាបសក្ការៈ ទើបធ្វើជាមើលមិន ឃើញបណ្ដោយឲ្យបនល្បែងខុសច្បាប់ទាំងនេះរីកព្រោងព្រាត។ ប្រជាពលរដ្ឋបាននិយាយថា ជាក់ស្ដែងទីតាំងល្បែងនៅផ្ទះបងអេផ្លូវ១០៤ក្រោយ៧៣ដូរលុយភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង ដំណើរការជាចំហ។ ពលរដ្ឋកត់សម្គាល់ថា ទីតាំងល្បែងអ៊ីនធឺណិតជល់មាន់មួយចំនួន ដែលរងការបង្ក្រាបក៏ព្រោះតែមិនបានផ្ដល់លាបសក្ការៈឲ្យសមត្ថកិច្ច?
ពលរដ្ឋសង្ឃឹមថា ឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបងដាស់តឿនលោកអធិការនគរបាលក្រុងបាត់ដំបង ឲ្យចុះពិនិត្យមើលបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមអ៊ីនធឺណិតនោះផង។ ប្រជាពលរដ្ឋសំណូមពរឲ្យលោកស្នងការយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញចុះពិនិត្យស្រាវជ្រាវដើម្បីយកមកអនុវត្តច្បាប់និងបង្ក្រាបទីតាងមាន់ជល់អនឡាញនៅក្នុងចំណុចផ្ទះ បងអេ ដែលជាកន្លែងល្បែង ស៊ីសង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអធិបតីហ៊ុនម៉ាណែត និងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច- ចោរឆក់ -ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ។
ប្រជាពលរដ្ឋកត់សម្គាល់ឃើញថា សព្វថ្ងៃនេះបញ្ហាល្បែងសីសងនៅក្រុងបាត់ដំបង កំពុងក្លាយជាចំណោទមួយដ៏ធំដែលត្រូវដោះស្រាយជាបន្ទាន់។ ប្រជាពលរដ្ឋហាក់អស់សង្ឃឹមចំពោះលោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងដែលមិនមានឆន្ទៈក្នុងការបង្ក្រាបល្បែង ស៊ីសងតាមមានអ៊ីនធឺណិតទាំងនោះ។ ដូច្នេះមានតែលោកស្នងការនគរបាលខេត្តជួយជំរុញតែប៉ុណ្ណោះ ទើបមានរំពឹងថា ល្បែងស៊ីសងប្រាប់អ៊ីនធឺណិតនៅក្រុងបាត់ដំបងសព្វថ្ងៃអាចកាត់បន្ថយបានខ្លះ។ បើរំពឹងទៅ លើលោកអធិការទំនងជាទៅមិនរួចទេ៕
No comments:
Post a Comment