មេឃុំកំពង់កុង និងចៅហ្វាយស្រុកកោះធំ បានលើកឡើងថា កសិដ្ឋានចិញ្ចឹមគោ មួយកន្លែងនៅភូមិក្បាលដំរី អត់បានសុំច្បាប់ពីគាត់ទេ! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មេឃុំកំពង់កុង និងចៅហ្វាយស្រុកកោះធំ បានលើកឡើងថា កសិដ្ឋានចិញ្ចឹមគោ មួយកន្លែងនៅភូមិក្បាលដំរី អត់បានសុំច្បាប់ពីគាត់ទេ!

 



កណ្ដាល៖ កសិដ្ឋានចិញ្ចឹមគោមួយកន្លែងននៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានគេរាយការណ៍ប្រាប់ថា សង្ស័យពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។បើតាមលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន The Mirror News នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះថា លោកពុំបានដឹងថា មានកសិដ្ឋានចិញ្ចឹមគោនៅក្នុងចំណុចភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាលនោះទេ។ លោកបន្តថា ថ្ងៃស្អែក លោកនឹងឲ្យគេចុះពិនិត្យ។


បើតាមមេឃុំកំពង់កុង លោក ហ៊ីង ហ៊ាង បានឆ្លើយប្រាប់អ្នកកាសែតតាមរយះទូរស័ព្ទនៅថ្ងៃនេះដែរថា លោកក៏អត់ដឹងដែរថាមានកសិដ្ឋានចិញ្ចឹមគោនៅក្នុងមូលដ្ឋានរបស់លោក។ លោកបន្តថា ម្ចាស់កសិដ្ឋានចិញ្ចឹមគោអត់បានសុំច្បាប់ពីលោកទេ ហើយលោកក៏អត់បានដឹងដែរ។ប្រភពព័ត៌មានពីលោកមេឃុំកំពង់កុងនិងលោកអភិបាលស្រុកកោះស្រុកថា កសិដ្ឋានចិញ្ចឹមគោខាងលើគឺពុំបានសុំច្បាប់ពីលោកទេ ហើយលោកទាំងពីរក៏អត់ដឹងថា មានកសិដ្ឋានចិញ្ចឹមគោនៅក្នុងមូលដ្ឋានឃុំស្រុករបស់គាត់ដែរ។ 


តើម្ចាស់កសិដ្ឋានចិញ្ចឹមគោពិតជានរណាទៅ ហេតុអ្វីម្ចាស់កសិដ្ឋានចិញ្ចឹមគោខាងលើហ៊ានម៉្លេះ បើកកសិដ្ឋានចិញ្ចឹមគោរាប់សិបក្បាលអត់ច្បាប់និងមិនប្រាប់ឲ្យអាជ្ញាធរមូលដ្ឋានដឹង ចុះទម្រាំក្រុមពសុពេទ្យនិងមន្ទីរកសិកម្មខេត្តកណ្ដាលអាចដឹងថា មានកសិដ្ឋានចិញ្ចឹមគោនៅក្នុងមូលដ្ឋានខេត្តកណ្ដាលដែរឬយ៉ាងណា?៕


ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគោខាងលើ ឈ្មោះហុំ ស បានលើកឡើងតាមទូរស័ព្ទថា កសិដ្ឋានរបស់គាត់មានសត្វគោចំនួនសរុបចំនួន៥០ក្បាល ។ដោយឡែកពាក់ព័ន្ធនិងច្បាប់អាជីវកម្ម លោកហុំ ស គាត់មិនបានសុំច្បាប់ពីអាជ្ញាធរជំនាញពាក់ព័ន្ធនោះទេ។


No comments:

Post a Comment

Pages