មេប៉ុស្ត៌ឃុំឬស្សីកែវ បាញ់ផ្អើលមេឃ ក្នុងជម្លោះរឿងចែកលុយជាមួយនឹងគណៈកម្មការទូកងរ ពេលនេះត្រូវបានហៅទៅដាក់វិន័យ នៅស្នងការនគរបាលខេត្តក្រចេះហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មេប៉ុស្ត៌ឃុំឬស្សីកែវ បាញ់ផ្អើលមេឃ ក្នុងជម្លោះរឿងចែកលុយជាមួយនឹងគណៈកម្មការទូកងរ ពេលនេះត្រូវបានហៅទៅដាក់វិន័យ នៅស្នងការនគរបាលខេត្តក្រចេះហើយ




ក្រចេះ÷ អធិការនគរបាលស្រុកព្រែកប្រសព្វបានបញ្ជូនខ្លួនលោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវទៅដាក់វិន័យនៅស្នងការនគរបាលខេត្តក្រចេះ ពាក់ព័ន្ធនឹងកាបាញ់បោះសេរី ផ្អើលមេឃ  ក្នុងជម្លោះរឿងចែកលុយជាមួយនឹងគណៈកម្មការទូក និងជាសមាជិកក្រុមប្រឹក្សាឃុំឬស្សីកែវ ។លោកវរៈសេនីយ៍ឯក ចាន់ សុផល្លា អធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វបានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំខាងលើត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ក្រចេះកាលពីម្សិលម៉ិញ ក្រោយ ពីបញ្ចប់ការសាកសួរនៅអធិការនគរបាលស្រុក  បន្ទាប់ការបាញ់បោះនេះកើត ឡើងតាំងពីយប់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។




បើតាមប្រភពពីប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានឃុំឬស្សីកែវស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានឲ្យដឹងថា ករណីដែលនាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវ ប្រើ ប្រាស់កាំភ្លើងបាញ់ចំនួន២ គ្រាប់ ដោយសារខឹងជាមួយនឹងលោក ហុក រ៉ាមិហ៍ សមាជិកក្រុមប្រឹក្សាឃុំនិងជាគណៈកម្មការទូកងវត្តឬស្សីកែវ រួមនិងសមាជិកគណៈកម្មការផ្សេងទៀត ។បើតាមប្រភពពីប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើបានឲ្យដឹងថា រឿងរ៉ាវនេះសង្ស័យកើតពីទំនាស់ផលប្រយោជន៍ រឿងចែកលុយអំណោយ និងការចាក់លុយការប្រណាំងទូក កាលពីពេលថ្មីៗនេះ ហើយក៏មានករណីផ្សេងៗទៀតដែលមានការខឹងគុំគួនគ្នាជាច្រើនលើកមកហើយដែរ។


តាមលោក ហុក រ៉ាមិហ៍ សមាជិកក្រុមប្រឹក្សាឃុំនិងជាគណៈកម្ម ការទូកងវត្តឬស្សីកែវ បានឱ្យដឹងនៅ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថារឿងនេះពាក់ព័ន្ធនឹងគណៈកម្មការទូកង ដោយសារនៅពេលដែលពិធីបុណ្យអុំទូកកម្លាំងប៉ុស្តិ៍រដ្ឋបាលរបស់គាត់បានទៅធ្វើការងារសណ្តាប់ប់ធ្នាប់ជាមួយនឹងគណៈកម្មការទូកង ហើយនៅពេលត្រឡប់ មកវិញកាលពីអំឡុងថ្ងៃទី១៧ ក្រុមគណៈកម្មការក៏បានយកថវិកាដែលទទួលបានពីការឧបត្ថម្ភ យកមកបូកបញ្ជីដើម្បីធ្វើការបែងចែកទៅចំណុះទូក ដោយនៅក្នុងចំណុះទូកម្នាក់ៗទទួលបានថវិកា៣០ម៉ឺនរៀល ហើយនៅសល់ថវិកា៨លានរៀល ។ប៉ុន្តែ នាយប៉ុស្តិ៍នគរបាលខាង លើមានការខឹងសម្បារទៅលើគណៈកម្មការទូកង ហើយក៍បានប្រើពាក្យសំដីអសុរសទៅលើក្រុមគណៈកម្មការទូកនោះថា ពួកអាគណៈកម្មការទូកចាប់ពីថ្ងៃនេះទៅពួកឯងមិនបាច់ចូលប៉ុស្តិ៍អញទៀតទេ ហើយថា ពួកគណៈកម្មការទូកឆ្នាំនេះសុទ្ធតែពុករលួយជាងពួកគណៈកម្មការទូកឆ្នាំមុនទៅទៀត ។


 


ដោយសារលឺពាក្យសម្ដីពីនេះនាយប៉ុស្តិ៍រដ្ឋបាលរូបនោះលោក ហុក រ៉ាមហ៍ សមាជិកក្រុម ប្រឹក្សាឃុំនិងជាគណៈកម្មការទូកង ដែលកំពុងបែងចែកថវិកាទៅចំណុះទូកង ក៏បានឆ្លើយ តបទៅវីញថា ម៉េចបាននិយាយដូច្នោះ តើចង់បានអំណោយដូចចំណុះទូកដែរឬអី? គ្រាន់តែការឆ្លើយឆ្លងសំដីគ្នាបែបនោះ ស្រាប់តែនាយប៉ុស្តិ៍រដ្ឋបាលរូបនោះក៏បានដើរសំដៅ ទៅម៉ូតូរបស់ខ្លួនចាក់សោរដកយកកាំភ្លើង ពេលនោះគណៈកម្មការទូកផ្សេងទៀតក៏បានឲ្យលោក ហុក រ៉ាមិហ៍ជិះម៉ូតូចេញពីទីតាំងកើតហេតុ ហើយមេប៉ុស្តិ៍ប៉ូលីសរូបនោះក៏បានបាញ់គម្រាមពីរគ្រាប់ ។


លោកហ៊ុក រ៉ាមិហ៍ បញ្ជាក់ថា ទោះបីជាមានករណីនេះកើត ឡើងក៏ដោយរូបលោកនិងគណៈកម្មការទុកផ្សេងទៀតក៏មិនបានប្ដឹងប្តល់អីដែរ! តែដោយឡែករឿងអង្គភាពគេពិន័យអីយ៉ាងម៉េចនោះជារឿងផ្សេង។លោក ឧត្តមសេនីយ៍ត្រី ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវ បច្ចុប្បន្ន កំពុងជាប់អនុវត្តវិន័យរបស់កងកម្លាំង នៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរ បាលខេត្តក្រចេះ៕

No comments:

Post a Comment

Pages