ជនរងគ្រោះ ឈ្មោះ ឈឹន ឆីនកាំង សំណូមពរដល់សមត្ថកិច្ច ពិសេសស្ថាប័នតុលាការ មេត្តាជួយផ្តល់យុត្តិធម៌ ករណីអំពើហិង្សា រវាងជនជាតិចិន និងជនជាតិចិន នៅស្រុកភ្នំក្រវាញ ខេត្តពោធ៌សាត់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ជនរងគ្រោះ ឈ្មោះ ឈឹន ឆីនកាំង សំណូមពរដល់សមត្ថកិច្ច ពិសេសស្ថាប័នតុលាការ មេត្តាជួយផ្តល់យុត្តិធម៌ ករណីអំពើហិង្សា រវាងជនជាតិចិន និងជនជាតិចិន នៅស្រុកភ្នំក្រវាញ ខេត្តពោធ៌សាត់

 


ខេត្តពោធិ៍សាត់÷ មានករណី អំពើហិង្សាមួយ រវាងជនជាតិចិននិងជនជាតិចិន កាលពីថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង០១រសៀល  នៅការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតនៅក្នុងភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បណ្តាលរងរបួសទាំងសងខាង។ សូមជម្រាបថា នៅក្នុងហេតុការណ៍ខាងលើនេះ បានបណ្ដាលឱ្យបុរសជនជាតិចិនម្នាក់ ឈ្មោះ ឈឹន ឆីនកាំង ( 陈庆钢 )បានរងរបួស មានស្នាមជាំពេញខ្លួន និងជនជាតិចិនម្ខាងទៀត បានរងរបួសត្រង់ភ្នែកសម្រាកនៅមន្ទីពេទ្យ ។សូមជម្រាបថា នៅក្នុងហេតុការណ៍ខាងលើនេះ  បានបណ្ដាលឱ្យបុរសជនជាតិចិនម្នាក់ ឈ្មោះ ឈឹន ឆីនកាំង ( 陈庆钢 ) ភាគីជនរងគ្រោះដែលជាអាជីវករ បានរងរបួស មានស្នាមជាំពេញខ្លួន ។ ចំណែក ឯខាងក្រុមជនជាតិចិនម្នាក់ ដែលបានមកបង្កហេតុ ដល់កន្លែងការដ្ឋានបូមខ្សាច់ បានរងរបួសត្រង់ភ្នែក ក៏ត្រូវបាននាំយកទៅព្យាបាល នៅឯមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផងដែរ។ ចំណែកជនពាក់ពន្ធ័ ជាបក្សពួករបស់ជនជាតិចិន ខាងលើ  ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ។


យោងតាមប្រភព ពីកម្មករ ដែលបម្រើការងារ នៅក្នុងការដ្ឋានកើតហេតុខាងលើ បានឱ្យដឹងថា មុនមានករណីហិង្សានេះកើតឡើង គេឃើញមានជនជាតិចិន ១ក្រុមផ្សេងទៀតបាននាំគ្នីគ្នាជាង១០នាក់ មានទាំងជនជាតិចិន និងខ្មែរមកកាន់កន្លែងកើតហេតុខាងលើ នៅវេលាម៉ោង០១រសៀល ទៅជួបជនជាតិចិន ដែលជាភាគីរងគ្រោះឈ្មោះ ឈឹន ឆីនកាំង លុះមួយសន្ទុះក្រោយមក ក៏ឃើញជនជាតិចិន១ក្រុម និងបក្សពួកបានប្រើអំពើហិង្សាទៅលើគ្នា ទៅវិញទៅមក បានបណ្តាលអោយរងរបួសរៀងៗខ្លួន។ យោងតាមសម្ដីលោកឈឹន ឆីនកាំង ដែលជាជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ បានប្រាប់អ្នកកាសែត ឲ្យដឹងថា នៅវេលាម៉ោងកើតហេត្តខាងលើ រូបលោកកំពុងតែសម្រាកក្នុងបន្ទប់កុងតឺន័រ ក្នុងការដ្ឋាន ស្រាប់តែមាន៤នាក់ មិនស្គាល់អត្តសញ្ញាណ  មករុញទ្វារ បន្ទប់របស់គាត់ ហើយគាត់ក៏បានរុញពួកនោះចេញវិញ បន្ទាប់មកខាងជនបង្កក៏បានប្រើ ហិង្សាមកលើរូបគាត់ យ៉ាងសាហាវព្រៃផ្សៃ ស្ថិតនៅក្នុង ហេតុការណ៍ខាងលើនេះ ក៏មានគ្នីគ្នាជាជនបង្ក បានទៅធាក់ទ្វារបន្ទប់កុងតឺន័រដែលគាត់ស្នាក់នៅ និងបានប្រមូលប្រាក់របស់គាត់ចំនួន៤៩៨០០ដុល្លារ យកទៅបាត់ ។ 



លោកឈិន ឆីនកាំង បាននិយាយថា គាត់បានមកពីប្រទេសចិនដល់ប្រទេសកម្ពុជា គឺដើម្បីរកស៊ីចិញ្ចឹម ជីវិតនិងដើម្បីរកប្រាក់ចំណូល ចិញ្ចឹមគ្រួសារ ហើយខ្លួនគាត់ ក៏មានជំងឺបេះដូងប្រចាំកាយផងដែរ  អ្វីដែលគួរ ឲ្យកត់សម្គាល់នោះមគឺប្រាក់ដែលបាត់បង់ទៅនោះ ជាប្រាក់ដែលគាត់ បម្រុងសម្រាប់ផ្ញើរទៅក្រុមគ្រួសារនៅប្រទេសចិន និងទុក្ខសម្រាប់ព្យាបាលជំងឺរបស់គាត់ តែពេលនេះ ប្រាក់ទាំងនោះ ត្រូវបាត់បង់អស់ គាត់ពិតជាមិនដឹងត្រូវគិតយ៉ាងណានោះទេ។ជនរងគ្រោះ បានសំណូមពរលោកអធិការស្រុកភ្នំក្រវាញ, លោកស្នងការនគរបាលខេត្តពោធិ៍សាត់ និងប្រធានសាលាដំបូងខេត្ត ពោធិ៍សាត់ សូមជួយស្វែងរកប្រាក់ដែលបាត់បង់ចំនួន ៤៩៨០០ដុល្លារ និងរកយុត្តិធម៌ជូនដល់រូបលោកផង។លោកតាន់ គារិទ្ធ អធិការនគរបាល ស្រុកភ្នំក្រវាញ បានប្រាប់អ្នកកាសែតឲ្យដឹងថា ករណីនេះ គឺស្ថិតនៅលើដៃរបស់សាលាដំបូងជាអ្នកចាត់ការរួចហើយ  អ្វីៗស្ថិតនៅលើច្បាប់ជាអ្នករៀបចំ បន្តនីតិវិធី ក្នុងពេលដែលក្រុម ការងាររបស់លោកបានកសាងសំណុំឯកសារ ជូនទៅតុលាការរួចហើយ ដូច្នេះគ្មានអ្វីត្រូវបកស្រាយបន្ថែមទៀតទេ។ 


ដោយឡែក នៅព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅឯអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ គេសង្កេតឃើញ ជនជាតិចិន ដែលជាប់សង្ស័យទាំងខ្មែរនិងចិន មើលទៅហាក់បី ដូចជាមានភាពតឹងរឹងផ្សេងគ្នា។ ជនដែលសមត្ថកិច្ចឃាត់ខ្លួន គឺមានខ្មែរត្រូវបានឃុំខ្លួនយ៉ាងតឹងរឹង រីឯជនជាតិចិន មានឈ្មោះឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញក៏ពិតមែន ប៉ុន្តែពួកគេមិនមែននៅក្នុងមន្ទីរឃុំឃាំងទេ គឺពួកគេអាចដើរ ចុះដើរឡើង,យកបារីជក់ពេញអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។ មិនដឹងថា តើសេរីភាព នៃជនជាតិចិនទាំងនេះ ខុសពីកម្មករខ្មែរ ដែលត្រូវនាំខ្លួនមកសួរនាំ យ៉ាងណានោះទេ? ឬមួយអំណាចលុយ របស់ជនជាតិចិនទាំងនោះ ទើបពួកគេមានសិទ្ធិសេរីភាពលើសពីកម្មករខ្មែរ ដែលគ្រាន់តែជាការប្រើសិទ្ធិដើម្បីការពារខ្លួន?




No comments:

Post a Comment

Pages