ខេត្តកំពង់ស្ពឺ៖ សេចក្តីរាយការណ៍មកថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ស្ថិតនៅភូមិផ្សារថ្មី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប! ខណៈបនល្បែងនៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង។មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងទឹកដី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ និងមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បបល្បែង និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាព ល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកភ្នំស្រួច បានឡើយ។
ប្រភពដដែលបានឲ្យដឹងថា! ម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ និងបក្សពួកគ្នីគ្នា ក្នុង-ភូមិ-ឃុំ-ខាងលើ កៀងគរក្រុមញៀនល្បែងទាំងនោះឲ្យចូលលេងយ៉ាងពេញបន្ទុក រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន គេមិនដែលឃើញចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ។ ធ្វើឲ្យពលរដ្ឋ នៅតំបន់នោះ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យដំណើរការបើកលេងហើយមើលទៅ ទើបគ្មានការបង្រ្កាប!
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការ ជ្រុលជ្រួស ក្នុងការលេងល្បែងសុីសងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
No comments:
Post a Comment