(កណ្ដាល)៖ បន្ទាប់ពីពលរដ្ឋបានប្ដឹងទៅកាន់ផេកស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលថា៖ «សួស្ដីបងផ្ទះបេីកមាន់អនឡាញដែរខ្ញុំប្រាប់ខាងបងលេីកមុននឹងបិទបាន2ថ្ងៃបេីកលក់វិញដដែលដូចអត់មានខ្លាចអីសោះនឹងបងទីតាំងបេីកមាន់ជល់អនឡាញកន្លែងផ្សេងគេបិតអស់ហេីយនៅតែផ្ទះពូទ្រីភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្ដកណ្ដាលនឹងទេទីតាំង គាត់ប្តឹងហេីយបិតតែ2ថ្ងៃទេបេីកមាន់ជល់តាមអនឡាញធម្មតាម៉ានថ្ងៃមុនខ្ញុំឃេីញចៅហ្វាយស្រុកប្រកាសឲ្យបិតហ្នឹងតែទីតាំងគាត់អត់បិទទេ»។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមដោយមានការចង្អុលបង្ហាញពីលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពភាពរដ្ឋបាលស្រុកលើកដែក លោកវរសេនីយ៍ឯក អាំ ធូ អធិការ នគរបាលស្រុកបានបញ្ជឱ្យផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ចុះស្រាវជ្រាវដល់ទីតាំងដូចបានរាយការណ៍ និងបានទៅដល់ម្ចាស់ទីតាំងឈ្មោះ ហេង ទ្រី អាយុ៦១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្ដកណ្ដាលតែមិនបានឃាត់ខ្លួនទេ គ្រាន់តែបានប្រមូលយកវត្ថុតាង៖ ទូរទស្សន៍០១គ្រឿង, ដុំ WiFi ចំនួន១, ម៉ៅ ចំនួន០១, ក្រណាត់ ទ្រាប់ម៉ៅ ចំនួន០១, ដុំសាក WiFi ចំនួន០១, ដុំសាកទូរទស្សន៍ ចំនួន០១ និងហ្វ្រីដោតភ្លេីងចំនួន០១មកទុកតែប៉ុណ្ណោះ។
ប្រភពបានឲ្យដឹងថា បន្ទាប់លោក ឌឹម សំរិត អធិការរងព្រហ្មទណ្ឌស្រុកលើកដែកបានឲ្យកម្លាំងនគរបាលរដ្ឋបាលព្រែកដាច់ធ្វើការអប់រំណែនាំនិងធ្វេីកិច្ចសន្យាចំពោះម្ចាស់ទីតាំងហាមមិនអោយបេីកលេងល្បែងសុីសងគ្រប់ប្រភេទដែលខុសពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ដិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់អោយអនុវត្ត។ បើករណីសមត្ថកិច្ចស្រាវជ្រាវដឹងថា ទីតាំងនេះលួចបេីកលេងល្បែងជលផមាន់អនឡាញបន្តទៀត នៅពេលក្រោយគឺសមត្ថកិច្ចធ្វេីការបង្រ្កាបនឹងកសាងឯកសារតាមនិតិវិធីបញ្ជូនទៅតុលាការ។បើតាមប្រភពច្បាស់មួយបានបង្ហើបឲ្យ ដឹងថា បងចូលមើល Page អធិការដ្ឋាននគរបាលស្រុកលើកដែក (ករណីល្បែងអនឡាញ) បងជួយវ៉ៃផង ព្រោះអធិការរងទទួលជំនាញមិនកសាងសមណុំរឿងបញ្ជូនទេ គឺបានត្រឹមធ្វើកិច្ចសន្យា។ប្រភពបន្តថា ឥឡូវលោកអភិបាលស្រុកលោកមិនព្រមគឺលោកសុំកសាងសំណុំរឿងបញ្ជូនតាមនិតិវិធិ។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពគេហទំព័រសាន់ដេ មិនសុំការបំភ្លឺពីលោក ឌឹម សំរិត អធិការរងព្រហ្មទណ្ឌស្រុកលើកដែកបានទេព្រោះទូរស័ព្ទខលចូលតែនិយាយគ្នាស្ដាប់មិនបាន និងខលលើកក្រោយ លោកមិនលើកនោះទេ។បើតាមលោកវរសេនីយ៍ឯក អាំ ធូ អធិការស្រុកលើកដែកបានឲ្យដឹងថា លោកកំពុងតែធ្វើការ បើចង់ដឹងច្បាស់មកសាលាស្រុកមក។បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពភាពរដ្ឋបាលស្រុកលើកដែកបានបញ្ជាក់ប្រាប់ ឲ្យដឹងតាមទូរស័ព្ទថា ពាក់ព័ន្ធមុខសញ្ញាបើកល្បែងអនឡាញខុសច្បាប់ខាងលើនេះ លោកបានដាក់វិធានការយ៉ាងម៉ឹងម៉ាត់ឲ្យអធិការកសាងឯកសារបញ្ជូនទៅតុលាការតែម្ដង មិនឲ្យធ្វើកិច្ចសន្យាដោះលែងឲ្យរួចខ្លួនទេព្រោះជាមុខសញ្ញា ហើយខាងអធិការធ្លាប់ចុះបង្ក្រាបម្ដងរួចមកហើយ៕
No comments:
Post a Comment