ប្រសាសន៍ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី គ្រប់កងកម្លាំងទាំងអស់ ត្រូវបន្ដអភិវឌ្ឍន៍ចំណេះដឹង ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប្រសាសន៍ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី គ្រប់កងកម្លាំងទាំងអស់ ត្រូវបន្ដអភិវឌ្ឍន៍ចំណេះដឹង ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

 


កំពង់ចាម÷នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែមករា ឆ្នាំ២០២៥ ផ្សព្វផ្សាយទិសដៅអគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត។ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថាគ្រប់កងកម្លាំងទាំងអស់ ត្រូវបន្ដអភិវឌ្ឍន៍ចំណេះដឹង ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងអនុវត្តការងារចំពោះមុខដូចខាងក្រោម:។១-បន្ដពង្រឹងការអនុវត្តការងារ គ្រប់ជំនាញពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន។២-បន្ដអនុវត្តយន្ដការ បង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង និងការគ្រប់គ្រង់មុខសញ្ញាក្មេងទំនើង  បើកើតមាន គឺត្រូវតែបោសសម្អាត។


៣-បន្ដពង្រឹងវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាប គ្រប់បទល្មើស ដូចជា បទល្មើសព្រហ្មទណ្ឌ, បទល្មើសជួញដូរ, គ្រឿងញៀន, សេដ្ឋកិច្ច និងបទល្មើសចរាចរណ៍ផ្លូវគោក។៤-បន្ដវិធាន ផ្សព្វផ្សាយអំពីករណីអគ្គិភ័យឆាបឆេះ ដើម្បីមានការចូលរួមពីប្រជាពលរដ្ឋឱ្យបានផុលផុស និងយ៉ាងសកម្ម ក្នុងការ បង្ការ និងទប់ស្កាត់លើករណីអគ្គិភ័យឆាប់ឆេះ  ។៥-បន្ដសិក្សាស្រាវជ្រាវ ហើយធ្វើការសន្និដ្ឋានច្បាស់លាស់លើមូលហេតុគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីបបន្ដពង្រឹងវិធានការកាត់បន្ថយអត្រាគ្រោះថ្នាក់ ឱ្យមានកម្រិតទៀបបំផុត៦។-បន្ដការគ្រប់គ្រងស្ថិតិជនបរទេស។៧-បន្ដជំរុញការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យឆាប់រហ័ស ។៨-បន្ដពង្រឹង វិធានការផ្លាស់ប្ដូរវេនប្រចាំបញ្ជា ២៤/២៤ម៉ោង និងការចុះល្បាតចល័តក្នុងភូមិសាស្រ្តងាយរងគ្រោះ ។៩-បន្ដពង្រឹង វិធានការរដ្ឋបាល វិធានការច្បាប់ ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្ថិភាព រក្សាបានសណ្ដាប់ធ្នាប់សង្គម ។


ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំ និងផ្សព្វផ្សាយទិសដៅបន្ដរបស់អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តកំពង់ចាម និងបានណែនាំបន្ថែមឱ្យគ្រប់កងកម្លាំង យកចិត្តទុកដាក់ខ្ពស់លើការ ការពារ សន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម នាពេលខាងមុខនេះ ឱ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ។កិច្ចប្រជុំនេះមានការអញ្ជើញពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការ/អធិការរង នគរបាលក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំង១០៩ ផងដែរ ៕















































No comments:

Post a Comment

Pages