សៀមរាប÷ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ១កន្លែងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្ត សៀមរាប កំពុងតែបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងមកលេងនៅទីនេះដោយមិនខ្លាចញញើតសមត្ថកិច្ចសោះឡើយ។ ការដែរអាជ្ញាធមានសមត្ថកិច្ចមិនបង្ក្រាបទីតាំងល្បែងជល់មាន់ខាងលើនេះធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យ។
ប្រជាពលរដ្ឋជាច្រើននៅក្បែរមូលដ្ឋានខាងលើឆ្ងល់ថា ទីតាំងល្បែងស៊ីសង មាន់ជល់អនឡាញ មួយកន្លែងនេះហេតុអី្វនៅដំណើរការបានយ៉ាងរលូន ឬមួយមានអ្វីអាថ៌កំបាំងពិសេស? ដូច្នេះសូមលោកមេប៉ុស្តិ៍សាលាកម្រើក និងលោកអធិការក្រុងសៀមរាប ជួយពិនិត្យផង ទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់កម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។លោក សោម ណារិទ្ធ នាយប៉ុស្តិ៍សាលាកម្រើកបានថ្លែងថា មិនអីទេចាំអោយកម្លាំងចុះទៅមើល។ ប៉ុន្តែគេមិន ឃើញមានចំណាត់ការយ៉ាងណា ពីអាជ្ញាធរមូលដ្ឋានសង្កាត់និងក្រុងនោះឡើយ។
យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។សូមបញ្ជាក់ផងដែរថាមិនមែនមានតែមួយកន្លែងនេះទេគឺមានជាច្រើនកន្លែងទៀតសឹងគ្រប់សង្កាត់ទាំងអស់ក្នុងក្រុងសៀមរាបដូច្នេះសូមលោក ហ៊ួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេត្តាជួយពិនិត្យដើម្បីឈានដល់ការទប់ស្កាត់បង្រាបផង៕
No comments:
Post a Comment