កំពង់ចាម÷នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំបូកសរុបការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈ ឆ្នាំ២០២៥។
នៅក្នុងពិធីនេះផងដែរ ដោយមានវត្តមានចូលរួមរបស់លោក លោកស្រីអភិបាលរង នៃគណៈអភិបាលស្រុក នាយករដ្ឋបាលស្តីទី មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក និងជំនាញជុំវិញស្រុក មេឃុំទាំង១៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព សរុបចំនួន៦៣នាក់ ស្រី៩នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រីសន្ធរ។
No comments:
Post a Comment