លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី តែងតែយកចិត្តទុក ចំពោះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខេត្តកំពង់ចាម ទាក់ទិននិងបញ្ហា ចរាចរណ៌ផ្លូវគោក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី តែងតែយកចិត្តទុក ចំពោះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខេត្តកំពង់ចាម ទាក់ទិននិងបញ្ហា ចរាចរណ៌ផ្លូវគោក

 


កំពង់ចាម÷លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម តែងតែយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ណែនាំ ដល់កម្លាំងជំនាញ នគរបាលចរាចរណ៍ បន្ដយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខេត្តកំពង់ចាម ជាពិសេសការផ្សព្វផ្សាយច្បាប់ ដល់អ្នកប្រើប្រាស់ផ្លូវ សូមឱ្យមានប្រុងប្រយ័ត្នខ្ពស់ នៅថ្ងៃបុណ្យចូលឆ្នាំ ចិន-វៀម ណាម ខាងមុខនេះ។


សូមជម្រាបផងដែលថា នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុក/ក្រុង បន្តចុះរៀបចំសណ្តាប់ធ្នាប់ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅចំណុចដើមទី ទីប្រជុំជន ចំណុចប្រឈមការកកស្ទះ និងនៅចំណុចភ្លើងស្តុប ដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍។


ជា ពិសេស នារដូវបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ខាងមុខនេះ សូមឱ្យមានការប្រុងប្រយ័តខ្ពស់ កុំធ្វេសប្រហែសក្នុងការបើកបរ កុំបើកបរក្នុងស្ថានភាពស្រវឹង បើកបរដោយគោរព ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងការបញ្ជាទិសរបស់នគរបាលចរាចរណ៍ ។ល។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានជួយសម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប់ជាប្រចាំ ផងដែរ៕

No comments:

Post a Comment

Pages