(កណ្ដាល)៖មិនដឹងម្ចាស់ដីរបងថ្មរឹងមាំខ្នាតយក្ស ខ្នងបង្អែកធំប៉ុណ្ណាទេ ហ៊ានសាងសង់ កម្ពស់ជិត៥ម៉ែត្រ អត់សុំច្បាប់ពីអាជ្ញាធរនៅក្នុងមូលដ្ឋាន បាននិងកំពុងផុសឡើងយ៉ាងងងើល បង្អួតអ្នកភូមិត្រពាំងកំភ្លាញ
ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល នេះបើតាមប្រភពដែលអង្គភាព គេហទំព័រ(សាន់ដេ) ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ។ បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ម្ចាស់ដីនិងរបងថ្មរឹងមាំខ្នាតយក្សខាងលើនេះ គឺជាមនុស្សពិបាកនិយាយគ្នាណាស់ ហើយការធ្វើរបងខ្នាតយក្សខាងលើនេះ ក៏មិនបានសុំច្បាប់អាជ្ញាធរឃុំឬស្រុកដែរ។
មជ្ឍដ្ឋានទូទៅ បានលើកឡើងថា តើម្ចាស់ដីនិងរបងថ្មរឹងមាំខាងលើនេះ គាត់ជានរណា មកពីណា មានតួនាទីអ្វី ឬមួយទើបចេញពីព្រៃ បានជាមិនស្គាល់ច្បាប់ មិនគោរពច្បាប់ មិនឲ្យតម្លៃច្បាប់ ឬមួយគិតថា មានលុយអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយមិនចាំបាច់គោរពច្បាប់ មិនចាំបាច់ឲ្យតម្លៃដល់អាជ្ញាធរមូលដ្ឋានឃុំស្រុកឬយ៉ាងណា?។ ពាក់ព័ន្ធរបងអត់ច្បាប់ខាងលើនេះ មន្ត្រីមូលដ្ឋានមួយរួបបានឲ្យដឹងថា ម្ចាស់ដីនិងរបងនៅត្រពាំងកំភ្លាញនេះ គាត់មិនបានស្គាល់ម្ចាស់ទេ ហើយម្ចាស់ក៏អតើបានសុំច្បាប់ធ្វើរបងនឹងដែរ។
ជុំវិញបញ្ហានេះ មន្ត្រីជំនាញសាលាស្រុកអង្គស្នួលមួយរូបបានឲ្យដឹងដែរថា លោកមិនទទួលបានព័ត៌មាននោះទេ លោកសុំពេលស្រាវជ្រាវសួរនាំខាងឃុំសិន។ទាក់ទិននឹងរបងខាងលើ មហាជនបាន សំណូមពរ ដល់លោក នូ សុវណ្ណារិទ្ធ ចៅហ្វាយស្រុកអង្គស្នួល សូមមេត្តាជួយពិនិត្យ និងមានវិធានការណ៌ តាមផ្លូវច្បាប់ ចំពោះទង្វើបុគ្គលម្ចាស់ របងខ្នាតយក្សខាងលើ អោយខាងតែបាន។
No comments:
Post a Comment