រថយន្តពាក់ស្លាក ន.ប និងpolice ជាច្រើនគ្រឿងតែងតែចូលផឹកស៊ី នៅកណ្តាលក្រុងតាខ្មៅ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

រថយន្តពាក់ស្លាក ន.ប និងpolice ជាច្រើនគ្រឿងតែងតែចូលផឹកស៊ី នៅកណ្តាលក្រុងតាខ្មៅ

 


កណ្តាល÷ព្រលប់មិនទាន់គេសង្កេតឃើញតាមបណ្ដាហាងផឹកស៊ីមួយចំនួននៅក្រុងតាខ្មៅ ខេត្តកណ្ដាល មានរថយន្តច្រើនគ្រឿងបាននាំម្ចាស់មកចូលហាងផឹកស៊ីស្រីញីអូនបង។ កត់សម្គាល់លើសពីនេះទៀតនោះគេសង្កេត ឃើញរថយន្តពាក់ស្លាកលេខប.ន និង(police) បានដឹកម្ចាស់មកចូលក្នុងហាងទាំងឡាយនោះដែរ។ តើការប្រើប្រាស់រថយន្តពាក់ស្លាកលេខ ន.ប និងpoliceចូលហាងផឹកស៊ីទាំងនោះត្រឹមត្រូវដែរឬទេ?។ជាក់ស្ដែងនៅហាងផឹកស៊ីមួយកន្លែងយីហោគុយអេង២ នៅមាត់ទន្លេបានទាក់ទាញអតិថិជន ដែលជាមន្ត្រីជាន់ ខ្ពស់នៅនគរបាលជាតិចូលផឹកស៊ីជារៀងរាល់ថ្ងៃ។ គេសង្កេតឃើញរថយន្តមានសរសេរ logo នគរបាលជាតិភ្ជាប់ និងជញ្ជាំងរថយន្តនិងក៏មានរថយន្តស៊េរីទំនើបផ្សេងទៀតពាក់ស្លាកលេខ ន.ប នាំម្ចាស់ចូលហាងផឹក ស៊ីខាងលើនេះផងដែរ។ គេមិនដឹងថា តើម្ចាស់រថយន្តនោះមានអំណាចធំប៉ុណ្ណាទេ? ករណីនេះ គួរតែលោក ស្នងការនគរបាលខេត្តកណ្ដាលពិនិត្យមើលផង។


គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ក្រើនរំលឹកដល់កងកម្លាំងនគរបាល និងយោធា កុំឱ្យយកយានយន្តអង្គភាព ដែលមានផ្លាកលេខនគរបាល (ន.ប) police ទៅប្រើប្រាស់ជាលក្ខណៈឯកជនខុសពីគោលការណ៍ ឬជួលទៅឱ្យជនស៊ីវិល ឬជនបរទេសបើកបរបង្កឱ្យមានការប៉ះ ពាល់ដល់សង្គម។ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់បទបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ពង្រឹងការគ្រប់គ្រង និងចាត់វិធានការចំពោះការប្រើប្រាស់យានយន្តផ្លាកលេខនគរបាល (ន.ប) (police)ជាលក្ខណៈឯកជនខុសពីគោលការណ៍ច្បាប់កំណត់។លោកថ្លែងថា៖ «ខ្ញុំសុំយកឱកាសនេះដាស់តឿន និងផ្ដាំផ្ញើដល់មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃ ពិសេសកងកម្លាំងនគរបាលដែលប្រើប្រាស់ផ្លាកលេខ (ន ប )(police)ខុសរឿង។ នប មួយចំនួនជិះទៅធ្វើការកាស៊ីណូ ហើយកាលពីមុនជិះទៅឈប់មុខ KTV អញ្ចឹងឡានហ្នឹង មិនអាចឱ្យខ្ចី ឬឱ្យទៅលើអ្នកណាម្នាក់ទៀត សូមប្រើប្រាស់ឱ្យចំមុខ ចំជំនាញ»។


ស្របពេលគ្នានេះដែរ នាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ បបានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់យាន្តយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា ស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខ ន.ប (police) ក្នុងរយៈពេលចុង ក្រោយនេះ បានកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។
















No comments:

Post a Comment

Pages