មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមបំភ្លឺ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ របស់ម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់គឹមសួរ) - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមបំភ្លឺ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ របស់ម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់គឹមសួរ)

 


កំពង់ចាម÷នៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៥ មន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តកំពង់ចាមបានចេញសេចក្តីបំភ្លឺឆ្លើយតប ទៅនឹងការរិះគន់ របស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក Tan Kimsour (តាន់គឹមសួរ) ដែលលោកបានរិះគន់អំពីបញ្ហាស្មៅនៅលើសួនច្បារ។ សេចក្តីបំភ្លឺរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម មានខ្លឹម សារយ៉ាងដូច្នេះថា÷


ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឃើញ ការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ Tan Kimsour (តាន់ គឹមសួរ) មានខ្លឹមសារថា “ខ្ញុំស្ម័គ្រធ្វើជាអ្នកថែសួនឲ្យខេត្ត កំពង់ចាម” ដោយភ្ជាប់រូបភាពសួនច្បារទ្រូងផ្លូវ ដែលមានស្មៅ,ផ្កា កូនឈើក្រៀមស្វិតស្រពោន។ ការផ្សាយព័ត៌មាននេះ គឺពុំបានឆ្លុះបញ្ចាំងអំពីការពិតគ្រប់ជ្រុង ជ្រោយ នឹងមានចរិតឌឺដងមកឲ្យអាជ្ញាធរខេត្តថា មិន បានយកចិត្តទុកដាក់ក្នុងការ ស្រោចទឹកសួននៅលើដងផ្លូវនេះ និងបង្កឲ្យមានការភ័ន្តច្រឡំទៅដល់សាធារណជនថែមទៀតផង។ឆ្លើយតបនឹងព័ត៌មានខាងលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សូមធ្វើការបំភ្លឺជូន សាធារណជន និងអ្នកសារព័ត៌មាន ក៏ដូចជាម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) អំពីការពិត ដែលមានដូច ខាងក្រោម ៖


1. រូបភាពដែលម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) បានធ្វើការផ្សព្វផ្សាយនេះ គឺជារូបភាពនៃ កំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម ចន្លោះពីរូបសំណាក់នាគព័ន្ធទៅគល់ស្ពានគីហ្សូណា ដែលកំពុងស្ថិតនៅក្នុង ដំណើរការឈូសឆាយសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ទៅជា ៤គន្លង និងមានសួនច្បារកណ្តាល។ កំណាត់ផ្លូវក្នុងរូបភាពដែលបានផ្សព្វផ្សាយនេះ ក៏កំពុងត្រៀមធ្វើការឈូសឆាយពង្រីកក្នុង ពេលឆាប់ៗខាងមុខនេះដូចគ្នាដែរ។2. នៅក្នុងដំណើរការនៃការសាងសង់ពង្រីកកំណាត់ផ្លូវនេះ គឺតម្រូវឲ្យធ្វើការរុះរើសំណង់ពាក់ព័ន្ធទាំងអស់ចេញ ដែលមានដូចជា សួនច្បារទ្រូងផ្លូវ បណ្តាញស្រោចស្រព អំពូលបំភ្លឺសាធារណៈ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត និងសំណង់ពាក់ព័ន្ធមួយចំនួនទៀតដើម្បីសម្រួល ដល់ដំណើរការនៃគម្រោងទាំងមូល។


មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សម្តែងនូវការសោកស្តាយចំពោះម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) ដែលបានផ្សព្វផ្សាយព័ត៌មានពុំឆ្លុះបញ្ចាំងការពិតគ្រប់ជ្រុងជ្រោយ និងសូមថ្លែងអំណរគុណ ដល់សាធារណជន ដែលបានតាមដាន បញ្ចេញមតិយោបល់គាំទ្រការពិតនៃករណីនេះ និងសូមស្នើកុំឲ្យមានការចែកចាយ ឬ បកស្រាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយនេះ ដែលអាចធ្វើឲ្យមានការភ័ន្តច្រឡំបន្តទៀត។មតិរិះគន់កែលម្អរ​មួយចំនួនអាចទទួលយកបាន​  ប៉ុន្តែការរិះគន់ខ្លះ​ ជាទម្រង់បង្កប់ការដុតភ្លេីងឱ្យឆេះកំហឹង​ ទាំងដែលរដ្ឋបាលខិតខំពន្យល់ហេីយ​ នៅធ្វេីឆ្ងល់ទៀត​ ដេីម្បីបេីកទ្វាឱ្យក្រុមអគតិ​ ចូលវ៉ៃលុក​ ទាំងទទឹងទិស​ និងខុសសភាពប្រក្រតី។​ ការរិះគន់មួយចំនួនដេីរតួរជាភ្នាក់ងារហុចដាវបន្ត។


អ្នកលេង facebook មើលឃើញថា លោកតាន់គឹមសួរមិនជួយត្រេកអរទេសម្រាប់ចំណងដៃអភិវឌ្ឍន៍ថ្មីៗមក ដល់ខេត្តកំពង់ចាម​ បែរជាមកធ្វេីភ្នាក់ងាររកតែកន្លែងទេីស កន្លែងមិនស្អាត ចាំតែរិះគន់បន្តុះបង្អាប់​ទៅវិញ។  បន្តុះបង្អាប់​ ពីព្រោះដឹងលឺហេីយ​ បែរជាធ្វេីមិនដឹង។ គួរកែវិញប្អូន​ កុំធ្វេីភ្នាក់ងារកូរបរិយាកាស​បណ្តាញសង្គមអោយពុលចឹង។បេី​ តាន់​ គឹមសួរ​ ពិតជា​ រិះគន់កែលម្អរ​ ឬសួរដេីម្បីចង់ដឹងក្នុង​ ឥរិយបថ​សុទ្ធចិត្ត​មែ​ន​ គឺគួរសួររដ្ឋបាលខេត្តផ្លូវការវិញ។ តែនេះអត់ដឹងថាគាត់សួរនរណាផង? គាត់សួរហ្វេសប៊ុកហ្នឹងហេីយគាត់​ ប្រៀបធៀប សួរឌឺដងឱ្យប្រជាជនប្រៀបធៀបគ្នា​ រវាងឯកឧត្តមអភិបាលខេត្ត​ គួច​ ចំរេីន​ ទៅថែមទៀត៕

No comments:

Post a Comment

Pages