កណីចាក់ដី និងធ្វើរបងជាប់ប្រឡាយទឹក គល់ស្ពាន ឡុង ឈិន ចៅហ្វាយខណ្ឌព្រែកព្នៅ លោកធីម សំអាន បញ្ជាក់ថាមិនទាន់សុំច្បាប់ទេ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

កណីចាក់ដី និងធ្វើរបងជាប់ប្រឡាយទឹក គល់ស្ពាន ឡុង ឈិន ចៅហ្វាយខណ្ឌព្រែកព្នៅ លោកធីម សំអាន បញ្ជាក់ថាមិនទាន់សុំច្បាប់ទេ

 


ភ្នំពេញ÷ សកម្មភាពចាក់ដី និងកំពុងធ្វើរបង ជាប់ប្រឡាយទឹក នៅចំណុចគល់ស្ពានឡុងឈិន ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយម្ចាស់កម្មសិទ្ធឈ្មោះ ហួន សារឿន។ប្រភពបានបញ្ជាក់ថា  ដីនេះមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ហើយការចាក់ដីនិងធ្វើរបងនេះ មើលទៅតាមប្លង់ដីដែលមានកម្មសិទ្ធិត្រឹមត្រូវ (ពោល)បុរសដែលអះអាងជាម្ចាស់ដីប្រាប់ថាខ្លួនមានប្លង់រឹងត្រឹមត្រូវ ។ 


សូមជម្រាបថា ករណីចាក់ដី និងធ្វើរបង ជាប់ប្រឡាយទឹក មិនសុំច្បាប់ពីអាជ្ញាធរខណ្ឌព្រែកព្នៅ បាននិងកំពុងកើតឡើងនៅចំនុចគល់ស្ពានឡុងឈិនត្រើយខាងលិច ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងតែធ្វើសកម្មភាពយ៉ាងគគ្លើន ដោយរដ្ឋអំណាច នៅក្នុងមូលដ្ឋានហាក់បីដូចជានាំគ្នារក្សាភាពស្ងៀមស្ងាត់បាត់មាត់ឈឹង។ តាមការអះអាងពីពលរដ្ឋនៅម្តុំនោះបានឲ្យដឹងថា បុគ្គលដែលបានចាក់អាចម៌ដី និងសាងសង់ របងខាងលើនេះ មានឈ្មោះហួន សារឿន ទំនងមិនញញើត អាជ្ញាធរខណ្ឌព្រែកព្នៅទាល់តែសោះ និងបានប្រើពាក្យសម្ដីមិនសមរម្យ មកលើអ្នកកាសែតទៀតផង។ 


ប្រភពបានលើកឡើងថា  ប្រហែលជា លោកហួន សារឿន មានខ្សែរ មានខ្នងបង្អែកធំហើយមើលទៅ ទើបអាចចាក់អាចម៌ដីនិងធ្វើរបង បានតាមតែអំពើចិត្ត ដោយមិនខ្លាចក្រែងរអែងចំពោះមុខច្បាប់។នៅរដ្ឋបាលសាលាខណ្ឌព្រែកព្នៅ លោកធឹម សំអាន ចៅហ្វាយខណ្ឌព្រែកព្នៅ បានប្រាប់អ្នកកាសែត កាលសៀលថ្ងៃទី១២ ខែកុម្ភៈឆ្នាំនេះថា នឹងចាត់កម្លាំងជំនាញឲ្យចុះពិនិត្យករណីចាក់អាចម៌ដី និងធ្វើរបងខាងលើនៅថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៥នេះ ដើម្បីពិនិត្យមើលនិងចាត់វិធានការបន្ត។


 លោកចៅហ្វាយខណ្ឌ បានបញ្ជាក់ទៀតថា អ្វីដែលសំខាន់គឺការចាក់អាចម៌ដីនិងសង់របងនៅលើដីនោះ មិនមានសុំច្បាប់ពីរដ្ឋបាលខណ្ឌព្រែកព្នៅនោះឡើយ។ ម្ចាស់ដីខាងលើនេះហាក់បីដូចជាមិនខ្លាចអំណាចច្បាប់ទម្លាប់និងសមត្ថកិច្ចជំនាញខណ្ឌព្រែកព្នៅនោះឡើយ។ជុំវិញករណីខាងលើមហាជន ក៏ដូចជាប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ សំណូមពរដល់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញ ជួយត្រួតពិនិត្យករណីខាងលើនេះផង ។














No comments:

Post a Comment

Pages