លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារតាមបណ្ដាផែនជំនាញ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារតាមបណ្ដាផែនជំនាញ

 


កំពង់ចាម÷នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំគណ:ស្នងការ នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលមានរបៀបវារៈដូចខាងក្រោម:។


១-ត្រួតពិនិត្យចំពោះការអនុវត្តការងារ គ្រប់ផែនជំនាញ។២-ពង្រឹងការចុះដឹកនាំការងារជំនាញ នៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង១០។៣-បន្ដពង្រឹងវិធានការ បង្ការ ទប់ស្កាត់ ករណីអគ្គិភ័យឆាបឆេះ។៤-បន្ដពង្រឹងការចុះអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។


-ផ្សព្វផ្សាយគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្ត។៦-បន្ដពង្រឹងវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាប ករណី ក្មេងទំនើង និងគ្រប់សកម្មភាពបទល្មើស។៧-លើកយកបទពិសោធន៍ បញ្ហាប្រឈម នឹងដំណោះស្រាយ ។៨-ដាក់ចេញនូវវិធានការ អនុវត្តក្នុងទិសដៅបន្ដ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕




























No comments:

Post a Comment

Pages