ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី វឌ្ឍនភាព នៃការកសាងអាគាររដ្ឋបាល និងការជួសជុលកែលម្អអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល បានកកើតជាបន្តបន្ទាប់ ដូចភ្លៀងរលឹម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី វឌ្ឍនភាព នៃការកសាងអាគាររដ្ឋបាល និងការជួសជុលកែលម្អអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល បានកកើតជាបន្តបន្ទាប់ ដូចភ្លៀងរលឹម

 


កំពង់ចាម÷នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគាររដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត ដែលបាននឹងកំពុងពន្លឿនការសាងសង់ ឱ្យឆាប់រួចរាល់ជាស្ថាពរ នាពេលឆាប់ៗខាងមុខនេះ ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឧបត្ថម្ភ ដល់ការសាងសង់អាគាររដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នូវថវិកាចំនួន 2000$ ផងដែរ។


បន្ទាប់មក លោកឧត្តមសេនីយ៍ស្នងការ និងសហការី ក៏បានបន្ដចុះត្រួតពិនិត្យតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន ក្នុងស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកជើងព្រៃ ក្នុងនោះ អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន គ្រោងនឹងជួសជុលកែលម្អ សោភ័ណភាពថ្មីឡើងវិញ ដើម្បីឱ្យសមស្របជាលក្ខណៈទម្រង់អាគាររដ្ឋបាល ងាយស្រួលក្នុងការបម្រើការងារប្រចាំថ្ងៃ ក៏ដូចជាការបម្រើសេវាល្អដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។


ទន្ទឹមនឹងនោះដែរ លោកឧត្ដមសេនីយ៍ស្នងការ ក៏បានឆ្លៀតឱកាសសាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល លើការហូបចុកប្រចាំថ្ងៃរបស់កម្លាំងប្រចាំការ ២៤/២៤ម៉ោង និងបានណែនាំឱ្យមានការយកចិត្តទុកខ្ពស់លើការងារគ្រប់គ្រង់សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ឱ្យបានល្អប្រសើរ និងបន្ដជំរុញ ផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឱ្យបានផុលផុស និងការបម្រើសេវាធារណៈឱ្យជូនប្រជាពលរដ្ឋល្អ ៕

No comments:

Post a Comment

Pages