មហាជន សំណូមពរ ដល់ចៅហ្វាយខេត្តកណ្តាល លោកគួច ចំរើន ឲ្យជួយមានវិធានការ ទៅលើការសាងសង់របងថ្មរឹងមាំអត់ច្បាប់ នៅក្នុងឃុំទួលព្រេច ខណះអាជ្ញាធរស្រុកអង្គស្នួល នាំគ្នារក្សាភាពស្ងៀមស្ងាត់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជន សំណូមពរ ដល់ចៅហ្វាយខេត្តកណ្តាល លោកគួច ចំរើន ឲ្យជួយមានវិធានការ ទៅលើការសាងសង់របងថ្មរឹងមាំអត់ច្បាប់ នៅក្នុងឃុំទួលព្រេច ខណះអាជ្ញាធរស្រុកអង្គស្នួល នាំគ្នារក្សាភាពស្ងៀមស្ងាត់

 



(កណ្ដាល)៖ គិតមកត្រឹមព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺមានរយៈពេលចំនួន១៤ថ្ងៃមកហើយ ដែលអាជ្ញាធរស្រុកអង្គស្នួល ដឹកនាំដោយ លោកអភិបាលស្រុក នូ សុវណ្ណារិទ្ធ នៅមិនទាន់មានវិធានការអ្វី ចំពោះម្ចាស់របងថ្មរឹងមាំកម្ពស់ជាង៥ម៉ែត្រអត់ច្បាប់ដែលបានកំពុងផុសឡើងយ៉ាងងងើលបង្អួតអ្នកភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាលនៅឡើយនោះទេ។ នេះបើតាមប្រភពដែលអង្គភាពគេហទំព័រ(សាន់ដេ) ទទួលបាននៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។


មជ្ឍមដ្ឋានបានដាក់ជាចម្ងល់ថា តើនេះជារបៀបធ្វើការនិងដឹកនាំរបស់លោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួលទើបឡើងថ្មីនេះមែនទេ? បើទោះបីជាមន្ត្រីនៃរដ្ឋបាលសាលាឃុំទួលព្រេច ធ្លាប់បានលើកឡើងថា ម្ចាស់ដី និងរបងខាងលើនេះ គឺជាមនុស្សពិបាកនិយាយគ្នាណាស់ ហើយការធ្វើរបងក្រាក់នេះ មិនបានសុំច្បាប់នៅឃុំទេ ឬមួយទុកឲ្យក្រុមអ្នកអត់គោរពច្បាប់នៅតែបំពានច្បាប់បន្តទៀត?។បើតាមប្រភពពីមន្ត្រីសាលាស្រុកអង្គស្នួលម្នាក់បានខ្សឹបអោយអ្នកកាសែត ដឹងនៅព្រឹកថ្ងៃនេះថា លោក នូ សុវណ្ណារិទ្ធ បានចាត់ឲ្យលោក រស់ រ៉ុម អភិបាលរងស្រុកអង្គស្នួល តំណាងលោកដឹកនាំកម្លាំងចុះទៅពិនិត្យដែរ ប៉ុន្តែគេមិនទាន់ដឹងថា ហេតុអ្វីបានជាលោកមិនទាន់ចុះទៅពិនិត្យរបងខាងលើនេះទេ។


គួររំលឹកថា ទាក់ទិនម្ចាស់ដី និងរបងថ្មរឹងមាំខាងលើនេះ គេមិនទាន់ដឹងថា ជានរណា មកពីណា មានតួនាទីអ្វីនោះទេ?។ពាក់ព័ន្ធរបងអត់ច្បាប់ខាងលើនេះ មន្ត្រីមូលដ្ឋានមួយរួបធ្លាប់ប្រាប់ឲ្យដឹងថា ម្ចាស់ដីនិងរបងនៅត្រពាំងកំភ្លាញនេះ គាត់មិនបានស្គាល់ម្ចាស់ទេ ហើយម្ចាស់ក៏អត់បានសុំច្បាប់ធ្វើរបងនឹងដែរ៕មហាជន សំណូមពរ ដល់ចៅហ្វាយខេត្តកណ្តាល លោកគួច ចំរើន ឲ្យជួយមានវិធានការ ទៅលើការសាងសង់របងថ្មរឹងមាំអត់ច្បាប់ នៅក្នុងឃុំទួលព្រេច ខណះអាជ្ញាធរស្រុកអង្គស្នួល នាំគ្នារក្សាភាពស្ងៀមស្ងាត់។


No comments:

Post a Comment

Pages