បាត់ដំបង÷មជ្ឍានទូទៅនៅក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានការមិនពេញចិត្តទាល់តែសោះចំពោះ អាជ្ញាធរនិងសមត្ថកិច្ច ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ទំនងអស់លោកកំពុងតែ នាំគ្នាផ្គើននិងបទបញ្ជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងរាជធានីខេត្ត។ដោយបណ្តែតបណ្តោយ ឲ្យមានបទល្មើសល្បែងស៊ីសងមាន់ជល់អនឡាញ នៅក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសេរីមិនមានការទប់ស្កាត់និងបង្ក្រាប។
មជ្ឍានទូទៅបានចាត់ទុកជារឿងធម្មតា បានត្រឹមតែខ្សឹបខ្សៀវថាក្រុមអ្នកញៀនល្បែងជល់មាន់អនឡាញ បាននាំគ្នាពពាក់ពពូនផ្តុំក្បាលគ្នាចូលទៅលេង ដោយមិនមានការញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ។ពាក់ព័ន្ធជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់លោកសុខលូ អភិបាលខេត្តបាត់ដំបង កក៏ដូចជាលោក ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង គួរពិនិត្យ ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះ ដែលកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង បើកដំណើរការជារៀងរាល់ថ្ងៃ ខណះអស់លោកអាជ្ញាធរនិងសត្ថកិច្ចឃុំអន្លងវិល ស្រុកសង្កែ ទំនងនាំគ្នាផ្គើននិងបទបញ្ជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា ម្ចាស់ទីតាំងមាន់ជល់អនឡាញខាងលើ សង្ស័យដាក់ដង្វាយថ្វាយ ដល់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចឃុំអន្លង់ ស្រុកសង្កែ អស់ហើយមើលទៅ ទើបអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនទប់ស្កាត់និងបង្ក្រាបទីតាំងមាន់ជល់អនឡាញខាងលើនេះ(ពោល)ទំនងអស់លោកកំពុងនាំគ្នា តែផ្គើននឹងបទ បញ្ជាដ៏ម៉ឹងម៉ាត់ របស់ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងក៌មិនដឹង។
No comments:
Post a Comment