កណ្តាល÷មិនដឹងពួកអស់លោកណាទេ ថ្លើមធំហ៊ានធ្វើសកម្មភាព ចាក់ថ្មចូលក្នុងទន្លេ នៅចំនុច មាត់ព្រែកពោធិ៍ ស្ថិតនៅក្នុងភូមិវាលធំ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយសកម្មភាព ចាក់ថ្មចូលទន្លេនេះ អ្នកភូមិបានលើកឡើងថា មិនដឹងមានច្បាប់ឬអស់ច្បាប់នោះទេ? ពីអាជ្ញាធរសង្កាត់រហូតដល់ខេត្ត និងក្រសួងពាក់ព័ន្ធ។ដូច្នេះលោកគួច ចំរើន ចៅហ្វាយខេត្តកណ្តាល សូមមេត្តាជួយត្រួតពិនិត្យសកម្មភាពនេះផងទាន។អ្នកភូមិបានលើកឡើងថា សាឡង់ធន់ធំបានដឹកថ្មភ្នំ មកចាក់ក្នុងទន្លេ នៅចំនុចក្បែល មាត់ព្រែកពោធ៌ ស្ថិតនៅក្នុងភូមិវាលធំ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្នុងនោះអាជ្ញាធរជំនាញពាក់ព័ន្ធ ដូចជាមិនឃើញចុះមកត្រួតពិនិត្យ អំពីបច្ចេកទេស ឬផ្នែកច្បាប់ តើមានផលប៉ះពាល់ដល់ ចំណីមាត់ទន្លេឬយ៉ាងណានោះទេ?។
បើយោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖។*ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា)។(ទន្លេ) ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេុ*ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង។(ព្រែក) ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក។(អូរ) ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ។(ប្រឡាយមេ) ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។(ប្រឡាយរង) ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។(ប្រឡាយស្រោចស្រព) ចម្ងាយលើសពី៣ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។
(អាងទឹក) ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក។(បឹងបួ) ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក។(ទំនប់អាងទឹក) ចម្ងាយ២០ ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ។ ចម្ងាយ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី៤ ម៉ែត្រ ទៅ៨ម៉ែត្រ។
No comments:
Post a Comment