កំពង់ចាម÷ប្រជាពលរដ្ឋ នៅភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី៣១ខែមិនាឆ្នាំ២០២៥នេះ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ លោក ប៊ីន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ ដែលបានអនុញ្ញាតឲ្យពួកគាត់ ចូលជួបសម្ដែងអំពីក្តីទុក្ខកង្វល់ មន្ទិលសង្ស័យ និងក្ដីព្រួយបារម្ភ ពាក់ព័ន្ធនឹងដីសហគមន៍ តំបន់ផ្ទះទឹកចំឡក់ថ្មី ដែលជានិច្ចកកាលប្រជាពលរដ្ឋ តែងតែលេចឮពាក្យចចាមអារ៉ាមថា ដីតំបន់នេះ មានគេទិញលក់ និងមានប្លង់ជាម្ចាស់កម្មសិទ្ធិជាដេីម។
ប៉ុន្តែក្រោយពីទទួលបានការបំភ្លឺនិងបកស្រាយ របស់លោកប៊ិនឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ ប្រជាពលរដ្ឋនៅភូមិស្យាបឹងវែងទាំងមូល មានភាពកក់ក្តៅប្រកបដោយក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយលោកប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បានបញ្ជាក់ថាលិខិតស.ជ.ណ. (សេចក្ដីជូនដំណឹង) ចេញដោយលោកអភិបាលស្រុកចាស់គឺនៅតែមានសុពលភាព ។ ជាងនេះទៀតនោះ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានបុគ្គលទុច្ចរិតណា រំលោភបំពានលេីដីតំបន់នេះ នោះបុគ្គលទាំងនោះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
ជាថ្មីម្ដងទៀត ប្រជាពលរដ្ឋនៅភូមិស្យាបឹងវែងទាំងមូល សូមសម្ដែងនូវការអបអរសាទរ និងសូមថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះលោកបិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ សូមគោរពជូនពរលោកប៊ិន ឡាដាអភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡឡេីយ។
សូមជម្រាបថា លោកប៊ិន ឡាដា បានចូលកាន់តំណែងជាអភិបាលនៃគណះ អភិបាលស្រុកស្រីសន្ធរ ទើបតែបានមួយរយះពេលខ្លី មហាជន ទាំងប្រជាពលរដ្ឋ ទាំងមន្ត្រីរាជការ ទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ នៅទូទាំងស្រុកស្រីសន្ធរ បាននាំគ្នាកោតសរសើរ លោកប៊ិន ឡាដា គឺជាបុគ្គល មន្ត្រីសាធារណះ ដ៍ឆ្នើម ជាភ្នែកជាច្រមុះ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណះអភិបាលខេត្តកំពង់ចាម ដោយលោកប៊ិន ឡាដា តែងតែមានព្រហ្មវិហារធម៍ សណ្តោសប្រណី ដល់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីការនៅក្រោមឱវាទ គ្រប់កាល:ទេស: ។
No comments:
Post a Comment