
ខេត្តកំពង់ចាម÷នៅព្រឹកថ្ងៃទី 2 ខែមេសាឆ្នាំ 2025 មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីករណីដែលប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងឃុំព្រែករំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាមតវ៉ាមិនឲ្យមានករណីរថយន្តដឹកដីធ្វើសកម្មភាពនៅតំបន់បឹងមួយ។ សេចក្តីរាយការណ៍ចោទប្រកាន់ថា ខាងឈ្មួញធ្វើសកម្មភាពដោយគ្មានច្បាប់ទម្លាប់។
រដ្ឋបាលស្រុកស្រីសន្ធរសូមធ្វើការបំភ្លឺជុំវិញករណីដែលអ្នកសារព័ត៌មានបានចុះនៅលើទំព័រសារព័ត៌មានស្ដីអំពីការសុំបំភ្លឺជុំវិញករណីជីកកាយអាចម៍ដីនៅ ក្នុងឃុំព្រែករំដេង។ក្រោយពីទទួលបានព៍ត័មាន រដ្ឋបាលស្រុកបានធ្វេីការ សាកសួរ ទៅលោកមេឃុំនិងមេភូមិ ជុំវិញការជីកអាចម៍ អាជ្ញាធរឃុំបានបញ្ជាក់ថា ពិតជាមានការជីកអាចម៍ដីនៅតំបន់នោះមែន ប៉ុន្តែដីនោះគឺជាដីមានប្លង់កម្មសិទ្ធិស្របច្បាប់ ត្រឹមត្រូវ។
ម្ចាស់ដីបានជីកយកអាចម៍ដី នៅក្នុងគោលបំណងហ៊ុមព័ទ្ធដីរបស់គាត់នឹងធ្វើផ្លូវចូលទំហំ៨ ម៉ែត្រទៅតាមគំនូសប្លង់ដែលបានចេញប្លង់មានក្បាលដីលេខ ៥៩៨ មានទំហំដី ១១១១៥៥ ម៉ែត្រការ៉េ ប៉ុន្តែគាត់មិនបានសុំច្បាប់ជីកកាយអាចម៍តាមរយៈ ឃុំ ភូមិ និងមកដល់អាជ្ញាធរស្រុកឡេីយ។
បច្ចុប្បន្ននេះរដ្ឋបាលស្រុកស្រីសន្ធរឃុំព្រែករំដេងឃុំ បាន បញ្ឍប់គ្រឿងចក្រឲ្យឈប់កាយយកអាចម៍ដីបន្តទៀត ដេីម្បីឲ្យម្ចាស់ដី ស្នេីសុំច្បាប់តាមរយៈអាជ្ញាធរឃុំ មកស្រុក នឹងឱ្យមន្ត្រីចុះត្រួតពិនិត្យរួចរាល់ទេីបអនុញ្ញាតឱ្យបន្តសកកម្មភាព៕
No comments:
Post a Comment