មន្ត្រីយោធាម្នាក់ ឈ្មោះសំអន វណ្ណះ ប្រចាំការនៅខេត្តមណ្ឌលគិរី ល្បីល្បាញ យកលុយពីម្ចាស់ចំការម្រេច ករណីនាយរងប៉ុស្តិ៍ពូជ្រៃទទួល ៣លានរៀល - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មន្ត្រីយោធាម្នាក់ ឈ្មោះសំអន វណ្ណះ ប្រចាំការនៅខេត្តមណ្ឌលគិរី ល្បីល្បាញ យកលុយពីម្ចាស់ចំការម្រេច ករណីនាយរងប៉ុស្តិ៍ពូជ្រៃទទួល ៣លានរៀល

 

ខេត្តមណ្ឌលគិរី÷មន្ត្រីយោធាប្រចាំការនៅខេត្តមណ្ឌល គិរីលោកសំអន វណ្ណៈ បានបដិសេធថាលោកមិនបានទទួលប្រាក់ពីម្ចាស់ចម្ការម្រេចនៅឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរីនោះទេ។ នៅពេលជាមួយគ្នានេះលោកមេប៉ុស្តិ៍និងលោកនាយរងប៉ុស្តិ៍ពូជ្រៃ ត្រូវប្រភពអះអាងថា ត្រូវបានហៅទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីហើយ។ ប៉ុន្តែលទ្ធផលយ៉ាងណាមិន ទាន់ដឹងនៅឡើយទេ។លោកសំអន វណ្ណៈ បានបញ្ជាក់តាមប្រព័ន្ធទូរសព្ទអំពីករណីដែលលោកជាមន្ត្រីយោធាហើយទៅពាក់ព័ន្ធនឹងរឿងបង្គោលជន្លុងម្រេចនោះថា ជាការសហការបង្ក្រាបបទល្មើសឲ្យទាន់ពេលវេលាតែប៉ុណ្ណោះ។ ហើយករណីដែលបានកើតឡើងនោះគឺលោកគ្រាន់តែបានរាយការណ៍ជូនទៅលោកមេប៉ុស្តិ៍ពូជ្រៃ,ប៉ុន្តែដោយលោកមេប៉ុស្តិ៍ហាក់ ដូចជាមិនយកចិត្តទុកដាក់ លោកក៏បានរាយការណ៍ទៅលោកអធិការស្រុកពេជ្រាដាតែម្ដង។ លោកមិនបានចូល រួមក្នុងការប្រព្រឹត្តបទល្មើស នៃការទទួលប្រាក់ពីម្ចាស់ចំការម្រេចនោះឡើយ។


មន្ត្រីយោធាខាងលើនេះបានបញ្ជាក់ថា នៅទីនោះមានបទល្មើសជាច្រើន(ពូជ្រៃ) ប្រភពខ្លះបាននិយាយថាគេបានបង់ឲ្យបរិស្ថាន, មេព្រៃ…”ហើយខ្ញុំទៅក្រោយគេជាន់ឆ្នាំងគេ,ក៏មានរឿងតែម្ដងទៅ។ គេជាមន្ត្រីនគរបាលយុត្តិធម៌ ដូច្នេះគេមានសិទ្ធិគ្រប់បែបយ៉ាង,ដូច្នេះខ្ញុំមិនពាក់ព័ន្ធទេ។គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋថ្មោងថ្មីទទួលរងនូវការចោទប្រកាន់ពីអស់លោកមានសមត្ថកិច្ចនៅឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរីថាបានប្រព្រឹត្តបទល្មើសក្នុងការធ្វើចំការម្រេចដោយដោយការប្រើជន្លង់។ សំដៅទៅលើជន្លង់ដែលទើបតែកាប់ថ្មីៗ។ ប៉ុន្តែនៅក្នុងប្រតិបត្តិការនៃការ ងារនេះមិនមានការចូលរួមពីស្ថាប័នជំនាញដូចជារដ្ឋបាលព្រៃឈើ,ឬបរិស្ថាននោះឡើយ។ ព្រោះតែមិនចង់រឿង ជនចំណូលថ្មីជាម្ចាស់ចម្ការ១កន្លែងបានបង់ប្រាក់ជូនលោកម៉េត ប៊ុនធន់នាយរងប៉ុស្តិ៍ពូជ្រៃចំនួន៣លានរៀលនិងចម្ការ១ទៀតនៅក្បែរនោះចំនួន៧០ម៉ឺនរៀល។ទាក់ទិន ជុំវិញករណីខាងលើនេះ បណ្តាញព័ត៍មានសាន់ដេ រង់ចាំការបកស្រាយបំភ្លឺលំអិតបន្ថែមទៀត ពីភាគីពាក់ព័ន្ធ។


No comments:

Post a Comment

Pages