ក្រុមញៀនល្បែង អាប៉ោងដុៈស្លែរ នៅក្នុងឃុំលំចង់ ស្រុកសំរោង មិនខ្លាចញញើតសមត្ថកិច្ច - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រុមញៀនល្បែង អាប៉ោងដុៈស្លែរ នៅក្នុងឃុំលំចង់ ស្រុកសំរោង មិនខ្លាចញញើតសមត្ថកិច្ច

 


ខេត្តតាកែវ៖ កាលពីរសៀលថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៥ អ្នកញៀនល្បែងអាប៉ោងជាច្រើននាក់កំពុងតែអ៊ុតក្រាស់ស្តើង ស្ថិតនៅភូមិទួលទ្រា ឃុំលំចង់ស្រុកសំរោង ខេត្តតាកែវ បាននាំគ្នារត់បានជើងសព្រាតខណៈផ្អើលនឹងអ្នកកាសែតចុះទៅថតនិងឡាយផ្ទាល់។បើយោងតាមការឡាយផ្ទាល់របស់អ្នកកាសែតក្រុមអ្នកលេងល្បែងអាប៉ោងខាងលើរត់បាត់អស់ដោយបន្សល់ទុកតែសំភារៈល្បែងអោយអ្នកកាសែតប្រមូលយកទៅអោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំលំចង់តែប៉ុណ្ណោះ។


ប្រភពដដែលបានអោយដឹងទៀតថាក្រោយលោកនាយប៉ុស្ដិ៍ ទទួលវត្ថុតាងល្បែងអាប៉ោងពីនាក់កាសែតទាំងទឹកមុខគ្រៀមគ្រាំ និងបាននិយាយថាអរគុណបងៗអ្នកកាសែតហើយ ដែលបានប្រមូលវត្ថុតាងល្បែងខាងលើអោយមកខាងប៉ុស្តិ៍ ព្រោះកំលាំងរបស់ប៉ុស្តិ៍បង្ក្រាបមិនដែលបាននោះទេ។បើយោងតាមសម្តីពលរដ្ឋនៅតំបន់នោះបានអោយដឹងថាវង់អាប៉ោងខាងលើលេងដុះស្លែជាយូណាស់មកហើយមេក្លោងឈ្មោះលោកភី ហើយសេនារិយោគេរៀបអោយមានមនុស្សយាមផ្លូវជាដំណាក់បណ្តាក់គ្នាដូចខ្ចង ដោយតម្លៃខ្លូនអ្នកយាមទទួលបាន៥០០០០រៀលក្នុងម្នាក់ៗ។


ជុំវិញករណីខាងលើលោកសួស វណ្ណៈអធិការងព្រហ្មទណ្ឌស្រុកសំរោង បានអោយដឹងថាទីតាំងអាប៉ោងខាងលើពិតជាបើកលេងយូមកហើយមែន តែកំលាំងរបស់លោកចុះទៅបង្ក្រាបមិនដែលទាន់នោះទេពេលចុះទៅដល់សល់តែសម្ភារៈលេងអាប៉ោងនោះទេ។មហាជនរិះគន់ថាក្រោមការដឹកនាំរបស់លោកភី ឆុនអធិកាស្រុកសំរោងពិតជាកម្សោយណាស់គ្រាន់តែអាប៉ោង១វង់ រកពេលពទ្ធ័ចាប់មិនបានចុះទម្រាំបទល្មើសផ្សេងៗទៀតគួរគិតយ៉ាងណា។យោងតាមប្រភពច្បាស់ការបែកធ្លាយចេញពីក្នុងអធិការដ្ឋានស្រុកសំរោងបានអោយដឹងថាគេសង្កេតឃើញថាលោកភី ឆុន អធិកាស្រុកសំរោងផឹកសុីជាមួយតែមេៗល្បែងជាពិសេសមេល្បែងមាន់ជល់អនឡាញ។ជុំវិញករណីខាងលើពលរដ្ឋរង់ចាំមើលលោកស្នងការខេត្តតាកែវល្បីល្បាញថាមូលដ្ឋានណាមានល្បែងមូលដ្ឋាននឹងទទួលខុសត្រូវដោយខ្លូនឯង។

No comments:

Post a Comment

Pages