កណ្តាល៖ បណ្តាញសារព័ត៌មានក្នុងស្រុក បានចេញផ្សាយ ពីអំពើពុករលួយជាប្រព័ន្ធ រវាងអតីតអភិបាលខេត្តកណ្ដាលលោកគង់ សោភ័ណ្ឌ ដឹងឈ្មួញរណ្ដៅដីដ៏ល្បីល្បាញនៅស្រុកខ្សាច់កណ្ដាលឈ្មោះ អ៊ុក រដ្ឋា ក្នុងទំហំទឹកប្រាក់៤ម៉ឺនដុល្លារ។ ស្ថាប័នពាក់ព័ន្ធជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ។គួរ តែបើកការស៊ើបអង្កេតករណីនេះ ពីព្រោះតាមអ្វីដែលលោកអ៊ុក រដ្ឋា បានបង្ហាញនៅក្នុងបណ្ដាញព័ត៌មាននានាអាចបញ្ជាក់បានអំពីភស្តុតាងច្បាស់លាស់។
គួរបញ្ជាក់ថា លោក គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលនៅកាន់តំណែងជាអភិបាលខេត្តកណ្ដាល លោកអ៊ុក រដ្ឋា ម្ចាស់លុយបានសម្ដែងការ ឈឺចាប់ ដោយអះអាងថា ខ្លួនបានបង់លុយក្រោមតុ.ឱ្យលោក គង់ សោភ័ណ្ឌ កាលនៅកាន់តំណែងជាអភិបាល ខេត្តកណ្ដាល លុយ៤មុឺនដុល្លារ ជាថ្នូរនឹងអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្លួន កាន់កាប់ដី១ផ្នែក នៃ”មេទឹក” ចំនួន ៣កន្លែង ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងក្រុងអរិយក្សត្រ និងអាជីវកម្មរណ្ដៅដីផងដែរ។ ប៉ុន្តែចុង ក្រោយ រដ្ឋបាលខេត្តកណ្ដាល ចុះចាប់គ្រឿងចក្រ និងរងការផាកពិន័យអស់រាប់លានដុល្លារ។ ពោលគឺ សូម្បីតែដីដែលខ្លួនកំពុងកាន់កាប់ ក៏ក្លាយជាកម្មសិទ្ធរបស់ក្រុម ហ៊ុនផ្សេង ធ្វើឱ្យខ្លួនរងការខាតបង់ផលប្រយោជន៍យ៉ាង ធ្ងន់ធ្ងរ ទើបរំលើកបើកកកាយរឿង អាស្រូវពុករលួយរបស់លោកគង់ សោភ័ណ្ឌ តែម្ដងទៅ។
លោក អ៊ុក រដ្ឋា ម្ចាស់ក្រុមហ៊ុន មហារដ្ឋា ត្រេឌីងបានអះអាងថា លុយចំនួន៤០.០០០ដុល្លារនោះ គឺ រូបលោក ពិតជាបានប្រគល់ឱ្យលោក គង់ សោភ័ណ្ឌ កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២១ ប្រាកដមែនដោយពេលនោះលោកជាអភិបាលខេត្តកណ្ដាល។ តាមលោកអ៊ុក រដ្ឋា លុយទាំងនេះចែកចេញជា៤ផ្នែក៖ ទី១៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងការបើកភ្លើងខៀវ ឱ្យក្រុមហ៊ុនខ្លួនធ្វើអាជីវកម្ម ជីកស្ដាររណ្ដៅដី ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។២៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង”មេទឹកប្រមូលខ្លា”ស្ថិតនៅក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។
៣៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង”មេទឹកផ្លូវទូក” ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។និងទី៤៖ ប្រាក់១០.០០០ដុល្លារទៀត ជាថ្នូរនឹងឱ្យក្រុម ហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង”មេទឹកបឹងរាម”នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។លោក អ៊ុក រដ្ឋា ថា លោក គង់ សោភ័ណ្ឌ យកលុយពីក្រុមហ៊ុនខ្លួនហើយ គ្មានទទួលខុសត្រូវ ចំពោះការចាត់ ចែងដីធ្លីពីម្នាក់ទៅម្នាក់ទៀតបណ្ដាលឱ្យ”ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង”ក៏ដូចជាក្រុមហ៊ុនមួយ ចំនួនទៀត រងការខាតបង់ ទុនវិនិយោគយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន! ជាពិសេសដី”មេទឹកប្រមូលខ្លា”និង”ដីបឹងរាម”តែម្ដង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានចុះចាប់គ្រឿងចក្រ របស់លោក អ៊ុក រដ្ឋា ដល់ក្នុងរណ្ដៅដី និងអនុវត្តនីតិវិធីដោយគ្មានការ លើកលែង គឺផាកពិន័យជាង៣.០០០.០០០ ដុល្លារ។មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តកណ្តាល ជំនាន់លោកគង់ សោភ័ណ្ឌ ជាអភិបាលខេត្ត បានធ្វើសំណើជូនថ្នាក់ដឹក នាំ ដោយយក”ដីមេទឹកទំនប់ផ្លូវទូក”និងមេទឹកប្រមូលខ្លា.ទៅធ្វើអនុបយោគឱ្យក្លាយជាកម្មសិទ្ធិ{ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក}ជាថ្នូរនឹងការសាងសង់ ច្រាំងទន្លេ សួនច្បារក្រុងតាខ្មៅ វិមានឈ្នះ-ឈ្នះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងខេត្តកណ្តាល ដោយពន្ធប្រថាប់ត្រា និងពន្ធលើការសាងសង់ផ្សេងៗជាបន្ទុករបស់រដ្ឋ.!។
ករណីអនុបយោគនេះដែរ ទាំងលោក អ៊ុក រដ្ឋា ក៏ដូចជាអ្នកវិនិយោគផ្សេងទៀត បានលើកឡើងស្រដៀងគ្នាថា មូលហេតុដែលពួកខ្លួនខាតបង់ គឺដោយសាររដ្ឋបាលខេត្តកណ្ដាល នៅពេលនោះ ពុំបានដោះស្រាយឱ្យដាច់ ស្រេច ឬសិក្សាពីផលប៉ះពាល់ជាមុនសិន ចាំធ្វើរបាយ ការណ៍ ទៅថ្នាក់ដឹកនាំ ដើម្បីសុំអនុបយោគនោះឡើយ។ផ្ទុយទៅវិញស្ងាត់ៗស្រាប់តែធ្លាក់.ស.ជ.ណ.មកគ្របលើដីពួកគាត់តែម្ដង។ទាក់ទិននិងករណីនេះគេហទំព័រសាន់ដេ រង់ចាំការឆ្លើយតបបំភ្លឺពីគ្រប់ភាគទីពាក់ព័ន្ធជាពិសេសខាងលោកអ៊ុក រដ្ឋា និងលោកគង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្ដាល៕
No comments:
Post a Comment