សូមលោកអធិការ និងលោកចៅហ្វាយស្រុកស្ទឹងត្រង់ មេត្តាជួយពិនិត្យ ក្រុមហ៊ុនល្បែងស៊ីសងអនឡាញ(អាស៊ានឡូតូ) ដែលកំពុងតែដំណើរការយ៉ាងរលូន គ្មានការរំខាន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សូមលោកអធិការ និងលោកចៅហ្វាយស្រុកស្ទឹងត្រង់ មេត្តាជួយពិនិត្យ ក្រុមហ៊ុនល្បែងស៊ីសងអនឡាញ(អាស៊ានឡូតូ) ដែលកំពុងតែដំណើរការយ៉ាងរលូន គ្មានការរំខាន

 


កំពង់ចាម÷មហាជនបានសំណូមពរដល់លោកឯម វឌ្ឍនះ អធិការស្រុកស្ទឹងត្រង់ ពិសេសលោកបាន ស្រេង ចៅហ្វាយស្រុកស្ទឹងត្រង់ មេត្តាជួយពិនិត្យ ទីតាំងល្បែងស៊ីសងឆ្នោតឡូតូក្រុមហ៊ុនអាស៊ានដែលបានបោះទីតាំងនៅឃុំព្រែក កក់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដែលបានចាប់ផ្ដើមទាក់ទាញប្រជាពលរដ្ឋអតិថិជនចូលលេងយ៉ាងច្រើន។ ខណះអាជ្ញាធរមូលដ្ឋានមូលដ្ឋាន មិនទាន់មានចំណាត់ការយ៉ាងណាទេ។


 ប្រជាពលរដ្ឋរស់នៅភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានឲ្យដឹងថា ទីតាំងល្បែងស៊ី សងគីឡូតូខាងលើនេះបានចាប់ផ្តើមដំណើរការនៅក្នុងរយៈពេលថ្មីៗនេះ ដែលមានអ្នកលេងទាំងយប់ទាំងថ្ងៃ។ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងឡូតូអនឡាញក្រុមហ៊ុនអាស៊ាននេះ ស្ថិតនៅតាមបណ្តោយផ្លូវ នៅក្នុងភូមិស្វាយអណ្ដូង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ 


ការលេងល្បែងឡូតូអនឡាញនេះចាប់លេងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៦ល្ងាចនិងពេលយប់ចាប់ ពីម៉ោង៧ រហូតដល់ម៉ោង១២រំលងអាធ្រាត្រ ដែលមានអ្នកញៀនល្បែងចូលលេងយ៉ាង ច្រើន ភ្នាល់លុយចាញ់រាប់រយ,ពាន់ដុល្លារក៏មាន ទាំងលុយរៀលក៏មាន។ ប្រភពបានបន្ថែមថា សមត្ថកិច្ចហាក់ដូចជាមើលរំលងចំពោះទីតាំងល្បែងស៊ីសងតាមកុំព្យូទ័រនេះ។


ប្រភពព័ត៌មានបានបន្តថា ម្ចាស់ទីតាំងល្បែងស៊ីសងអាស៊ានអនឡាញ ធ្លាប់បានបោះពាក្យសម្តីថា រូបគេមិនខ្លាចក្នុងការបើកលេងល្បែងស៊ីសងអនឡាញនេះទេ ដោយសារតែមានខ្នងបង្អែកនៅពីក្រោយធំៗណាស់ដែរ។ អ្វីដែលប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងអនឡាញខាងលើនេះមានក្តីកង្វល់ និងមានការព្រួយបារម្ភនោះ គឺខ្លាចមានកើតអំពើលួច ឆក់ ប្លន់អំពើហិង្សាក្នុងគ្រួសារនិងអំពើផ្សេង ដោយ សារតែលេងចាញ់ល្បែងនោះ។ ប្រជាពលរដ្ឋចេះតែឆ្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ច ជាពិសេសលោកអធិការនគរបាលស្រុកស្ទឹងត្រង់ ឯម វឌ្ឍនា មើលមិនឃើញល្បែងស៊ីសងក្រុមហ៊ុនអាស៊ានអនឡាញនេះយ៉ាងដូច្នេះ?


ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរនិងសមត្ថកិច្ចជំនាញនិងមានវិធានការទប់ស្កាត់ និងចុះបង្ក្រាបទីតាំងល្បែង ស៊ីសងតាមកុំព្យូទ័រ ដែលកំពុងតែបើកដំណើរការលេងទាំងថ្ងៃទាំងយប់ខាងលើនេះ។ ប្រជាពលរដ្ឋសំណូមពរលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត,លោកស្នងការនគរបាលខេត្ត និងលោកអភិបាលខេត្តកំពង់ចាម មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងបង្ក្រាប និងបិទទីតាំងល្បែងស៊ីសងអនឡាញនេះផង៕

No comments:

Post a Comment

Pages