ក្រុមឈ្មួញនាំគ្នាសម្រុកដឹកទំនិញ តាមច្រកព្រំដែនសាលាក្រុង និងច្រកកំពង់ស្ពាន ក្នុងទឹកដីក្រុងបាវិត ខេត្តស្វាយរៀង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រុមឈ្មួញនាំគ្នាសម្រុកដឹកទំនិញ តាមច្រកព្រំដែនសាលាក្រុង និងច្រកកំពង់ស្ពាន ក្នុងទឹកដីក្រុងបាវិត ខេត្តស្វាយរៀង

 


ស្វាយរៀង÷យ៉ាងហោចណាស់ច្រករបៀងព្រំដែនកម្ពុជា-វៀតណាមក្នុងក្រុងបាវិតខេត្តស្វាយរៀង ពីរកន្លែងដែលគេឃើញមានការនាំចូលទំនិញគ្រប់ប្រភេទ ដោយមិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់។ បើទោះបីជាវាមិនមែនជាប្រភេទទំនិញដែលមានពន្ធខ្ពស់ក៏ដោយ ក៏ប៉ុន្តែវាប្រឈម និងហានិភ័យសម្រាប់អ្នកប្រើប្រាស់ទំនិញទាំងនោះនៅក្នុងផ្ទៃប្រទេស។


ប្រភពបានឱ្យដឹងថា ច្រកព្រំដែនសាលាក្រុងនិងច្រកកំពុងស្ពាន ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀងគេសង្កេត ឃើញការនាំចូលទំនិញគ្រប់ប្រភេទតាមរថយន្ត ឬតាមរ៉ឺម៉កនិងម៉ូតូ មិនមានការត្រួតពិនិត្យឱ្តបានច្បាស់លាស់នោះឡើយ។ ជាប្រភេទទំនិញ ដែលប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាគ្រឿងឧបភោគបរិភោគ បន្លែបង្ការត្រីសាច់ត្រូវបាននាំចូលជាហូរហែតាមច្រកព្រំដែនទាំងពីរខាងលើនេះ។ គេមិនឃើញមានការត្រួតពិនិត្យពីសំណាក់មន្ត្រីដែលប្រចាំការនៅច្រកព្រំដែនទាំងពីរខាងលើនេះទេ។ 


ប្រភពរាយការណ៍ថា បណ្ដាជនវៀតណាមចេញចូលនៅច្រកព្រំដែនទាំងពីរខាងលើនេះក៏មិនមានការត្រួតពិនិត្យឬរឹតបន្តឹងឲ្យបានច្បាស់លាស់អ្វីនោះដែរ។ ជារួមទៅទាំងទំនិញនិងមនុស្សចេញចូលនៅច្រកព្រំដែនទាំងពីរនេះគឺមានសភាពធូរលុង ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនស្រួលពេកទេប្រសិនបើមិនមានប្រាក់។ទាំងមនុស្សទាំងទំនិញសុទ្ធតែត្រូវសម្របសម្រួលដោយមន្ត្រីដែលប្រចាំការនៅទីនោះតាមរយៈអ្វីដែលគេហៅថា ជាសេវាបាយទឹកប្រចាំ ថ្ងៃ។ ដូច្នេះវាក្លាយទៅជាទម្លាប់របស់មន្ត្រីដែលប្រចាំការនៅច្រកព្រំដែនទាំងពីរ នេះតាមរយៈការយោគយល់ដោយទទួលបានសេវាបាយទឹកកាហ្វេគុយទាវ។


ប្រភពរាយការណ៍ថា វាជារឿងធម្មតាទៅហើយសម្រាប់នៅច្រកព្រំដែនទាំងពីរនេះ ដែលមន្ត្រីប្រចាំការនៅទី នោះធ្វើការប្រចាំថ្ងៃដែលមិនអាចស្ពាយបាយទឹកពីផ្ទះមកនៅឡើយ។ អ្វីដែលជាការព្រួយបារម្ភនោះគឺទំនិញទាំងនោះមិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីគុណភាព។ ដូច្នេះវាជាហានិភ័យសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋរំពឹងថាអាជ្ញាធរខេត្តស្វាយរៀងនៅពិនិត្យមើលករណីទំនិញទាំងនោះនាំចូលមានការមានគុណភាពយ៉ាងណា?៕ពាក់ព័ន្ធជុំវិញករណីខាងលើនេះ អង្គភាពគេហទំព័រ(សាន់ដេ) រង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធគ្រប់២៤ម៉ោងលើ២៤ម៉ោង។

No comments:

Post a Comment

Pages