ខេត្តតាកែវ៖ ជារឿងគួរឲ្យហួសចិត្តខណៈពលរដ្ឋ មួយគ្រួសាររស់នៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី បានកាន់កាប់ដីទំហំ១៩៦៥មែត្រការ៉េ តាំងពីឆ្នាំ១៩៨០មកម្លេះ មានទាំងឯកសារអាជ្ញាធរពាក់ព័ន្ធទទួលស្គាល់ត្រឹមត្រូវតាមផ្លូវច្បាប់ លុះនៅឆ្នាំ២០២៤ មន្ត្រីជំនាញចុះវាស់វែងដីធ្លីជាប្រព័ន្ធ និងបានចេញបង្កាន់ដៃរួចរាល់ នៅពេលបិតផ្សាយស្រាប់តែលេចមុខលោកស្រី វ៉ែន វណ្ណា ប្រធានការិយាល័យបិតិកភ័ណ្ឌ នៃមន្ទីវប្បធម៌ និងវិចិត្តសិល្បៈខេត្តតាកែវ ប្តឹងខ្ទប់មិនឲ្យជំនាញចេញប្លង់ឲ្យពលរដ្ឋទៅវិញ។
យោងតាមបណ្តឹងរបស់លោកស្រី វ៉ែន វណ្ណា ធ្វើនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បង្ហាញថា ឈ្មោះ ផុក ប៉ុន និងភរិយា រស់នៅភូមិទួលសំបួរ ឃុំអង្គរបូរី ស្រុក អង្គរបូរី បានធ្វើប័ណ្ណកម្មសិទ្ធដីទួលអង្គយាយឆែ មកជាកម្មសិទ្ធរបស់ខ្លួន ដូច្នេះលោកស្រីមិនអនុញ្ញាតឲ្យចេញប័ណ្ណកម្មសិទ្ធទួលអង្គបុរាណនេះទៅជាសម្បត្តិឯកជនឡើយ ព្រោះទួលបុរាណនេះ ខាងមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តតាកែវ បានចុះបញ្ជីសារពើភ័ណ្ឌ បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិរួចហើយ។ក្នុងពាក្យបណ្តឹងដដែលបញ្ជា្កក់ថា សូមទាមទារដីទួលអង្គយាយឆែ មកដាក់ជាសម្បត្តិរដ្ឋវិញ។
ជុំវិញប្រវត្តិដីខាងលើនេះដែរ តាមការបញ្ជាក់ពីលោក គង់ ភិន មេភូមិព្រៃសំបួរ ឃុំ ស្រុកអង្គរបូរី បានអះអាងថា ក្នុងភូមិលោក ក៏ដូចជាទីតាំងដីខាងលើ គឺពុំមានទួលឈ្មោះអង្គយាយឆែទេ កន្លែងនេះជាដីកប់សពរបស់ក្រុមគ្រួសារលោកស្រី អ៊ូ មុយគា តាំងពីទស្សវត៨០មកម្លេះ។ លោកមេភូមិបញ្ជាក់ទៀតថា យោងតាមប្រវត្តិដី និងឯកសារពាក្យស្នើសុំកាន់កាប់ដីធ្លីរបស់លោកស្រី អ៊ូ មុយគា ចុះថ្ងៃទី២ ខែតុលា ឆ្នាំ១៩៩៩ និងបញ្ជាក់ដោយលោកមេឃុំលេខ ១៣១/៩៩ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ១៩៩៩។ឆ្លើយតបជាមួយអ្នកសារព័ត៌មានទាំងរអាក់រអួល លោក ស្រី វ៉ែន វណ្ណា បញ្ជាក់ថា ទីតាំងដីខាងលើនេះ គឺលោកស្រីទទួលបានព័ត៌មានពីលោក ជា សម្បត្តិ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម។
ពាក់ព័ន្ធនិងករណីខាងលើនេះដែរ លោក នួន សុធា ប្រធានមន្ទីរសូរិយោដីខេត្តតាកែវ ពេលអ្នកសារព័ត៌សាកសួរករណីលោកស្រី វ៉ែន វណ្ណា ប្តឹងទាំងគ្មានឯកសារសំអាងច្បាស់លាស់ តាមតែពាក្យគេប្រាប់នោះ លោកតឹងចិត្តស្អិតទ្រូងមិនអាចឆ្លើយបានទេ។ ករណីនេះដែរ មហាជនលើកឡើងថា លោក ជា សម្បត្តិ លោក ស្រី វ៉ែន វណ្ណា ជាមន្ត្រីរំលោភអំណាចចេះតែដើរប្តឹងទាំងបំពាន្តមកលើពលរដ្ឋទន់ខ្សោយទាំងគ្មានឯកសាយោងឬ បញ្ជាក់ស្របតាមស្តង់ដាច្បាប់។ជុំវិញករណីនេះផងដែរ លោកឡេង ខូវ ប្រធានការិយាល័យភូមិបាលស្រុកអង្គរបុរី បានអោយដឹងថាក្រោយលោកស្រីវ៉ែន វណ្ណា ប្តឹងខ្ទប់ប្លង់ដីខាងលើរួចមកលោកអញ្ជើញមកដោះស្រាយគ្នាតែលោកស្រីមិនមកនោះទេចំណែកឯកសារពាក់ពន្ធ័ផ្លូវច្បាប់សំអាងហេតុរបស់លោកស្រីក៍លោកមិនទទួលបានដែរ ក្រៅតែពាក្យបណ្តឹង១ច្បាប់របស់លោកស្រី។
ទាក់ទិននិងករណីខាងលើនេះ លោននួន សុធា ប្រធានមន្ទីសុរិយោដី និងសំណង់ខេត្តតាកែវ គាំងចម្លើយក្រោយអ្នកកាសែតសួរថា តើលោកស្រីវ៉ែនវណ្ណាសំអាងលើឯកសារអ្វីខ្លះ ដើម្បីយោងលើពាក្យបណ្តឹងហាមមន្ត្រីជំនាញមិនអោយចេញប្លង់ជូនប្រជាពលរដ្ឋ លោកនួន សុធា មិនតប និងមិនឆ្លើយឡើយ៕
No comments:
Post a Comment