ពងមាន់លោតឆ័ត្រ តាមច្រកទ្វារ អន្តរជាតិភ្នំដិន ខេត្តតាកែវ ត្រូវបានជាប់អន្ទាក់ របស់ជំនាញពាក់ព័ន្ធ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពងមាន់លោតឆ័ត្រ តាមច្រកទ្វារ អន្តរជាតិភ្នំដិន ខេត្តតាកែវ ត្រូវបានជាប់អន្ទាក់ របស់ជំនាញពាក់ព័ន្ធ

 



ខេត្តតាកែវ៖ ពងមាន់លោតឆ័ត្រ តាមច្រកទ្វារ អន្តរជាតិភ្នំដិន ខេត្តតាកែវ ត្រូវបានជាប់អន្ទាក់  របស់ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើស ចលនាសត្វ របស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការ ជាមួយការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ គឺនៅព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៥បាន ឃាត់ចាប់រថយន្ត ៣គ្រឿង ម៉ាក SANGYONG និង ISTANA ដឹងស៊ុតមាន់ គ្មានច្បាប់អនុញ្ញាតអ្វីទាំងអស់ ជាង ១២ម៉ឺនគ្រាប់ ដឹកចេញមកពីច្រកទ្វារអន្តរជាតិភ្នំដិន ខេត្តតាកែវ។


យោងតាមលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook បានឲ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការ ជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានចុះឃាត់ ចាប់រថយន្ត ៣គ្រឿង ម៉ាកSSANGYONG ISTANA ដោយមាន៖ រថយន្តទី១ ដឹកស៊ុតមាន់ចំនួន ១៦០ដុំ ស្មើនឹង ៤៨០០០គ្រាប់ ឃាត់ជិតរង្វង់មូលគួស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តទី២ ដឹក ស៊ុតមាន់ចំនួន ១៥០ដុំ ស្មើនឹង៤៥០០០គ្រាប់ ឃាត់លើផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តទី៣ ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង៣០០០០គ្រាប់ ឃាត់លើផ្លូវជាតិលេខ២ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។ 


រថយន្តខាងលើបានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រោយការឃាត់រថយន្តខាងលើ ក្រុមការងារ បាននាំយកវត្ថុតាំង បទល្មើស មករក្សារទុកនៅទីតាំងចត្តាឡីស័ក សត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ មិនអាចសុំការបំភ្លឺបានទេនៅថ្ងៃនេះបានទេ ពាក់ព័ន្ធទៅការនាំស៊ុតមាន់ ដោយខុសច្បាប់ ពីប្រទេស វៀតណាមចូលមកកាន់ទីផ្សារកម្ពុជា តាមច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់។ 


ដោយឡែក លោក នួន សារ៉ែន ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដិន របស់ សាលាខេត្តតាកែវ ក៏មិនអាចសុំ ការបំភ្លឺឬពន្យល់បកស្រាយបាននៅឡើយនោះទេ ។គូសបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើស ចលនាសត្វចាប់ ក្រុមឈ្មួញលួចនាំចូល ស៊ុតមាន់ ទា ចូលមកលក់នៅលើទីផ្សារនៅរាជធានីភ្នំពេញ តាមច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ ហើយការលួចនាំចូលដោយខុសច្បាប់នេះ ដូចជាមិនមានការទប់ស្កាត់ ហាមឃាត់ ឬត្រួតពិនិត្យ ឱ្យបានត្រឹមត្រូវពីមន្រ្តីពាក់ព័ន្ធនោះទេ៕

No comments:

Post a Comment

Pages