- គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

 

(បន្ទាយមានជ័យ)៖ លោក យឹង សារ៉ាត់ កាលពីពេលថ្មីៗកន្លងទៅនេះ បានសម្រេចប្តឹងអធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងអធិការរងម្នាក់ ចូលមកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយសារតែខ្លួនមិនទាន់ទទួលបានយុត្តិធម៌ ករណីមនុស្សមួយក្រុមព្រួតវាយខ្លួនរហូតសន្លប់នៅក្នុងកម្មវិធីឡើងផ្ទះមួយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។

ជាមួយគ្នានេះលោក​ យឹង សារ៉ាត់ បានចោទមន្ត្រីនគរបាលក្រុងប៉ោយប៉ែត ធ្វើរបាយការណ៍ និងសរសេរកំណត់ហេតុបំភ្លៃការពិត ពាក់ព័ន្ធអំពើហិង្សាដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥។

លោកបញ្ជាក់ក្នុងពាក្យបណ្តឹងថា «ការធ្វើបាយការណ៍ និងការសរសេរកំណត់ហេតុបំភ្លៃការពិតរបស់មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត ធ្វើឲ្យខ្ញុំបាទទទួលរងនៅភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរជាទីបំផុត។ ជាក់ស្តែងឥទ្ធិពល នៃភាពមិនប្រក្រតីនៃរបាយការណ៍ បង្កើតនូវបុរេនិច្ឆ័យប៉ះពាល់ដល់គុណភាព នៃសេចក្តីសម្រេចចិត្តរបស់មន្ត្រីតុលាការ ដែលកំពុងកាន់សំណុំរឿងរបស់ខ្ញុំបាទ ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រើឆន្ទានុសិទ្ធិប្រកបដោយបុរេនិច្ឆ័យ ចោទប្រកាន់ថា បុគ្គលដែលប្រើហិង្សាមកលើខ្ញុំបាទ ឲ្យមានរបួសធ្ងន់ ជាបក្ខពួករបស់ខ្ញុំបាទទៅវិញ។ តាមការពិតខ្ញុំបាទគ្មានបក្ខពួកអ្វីសោះឡើយ អ្នកប្រើហិង្សាលើខ្ញុំបាទ សុទ្ធសឹងជាបក្ខពួករបស់ឈ្មោះ ថាន ធាន ប្រសិនបើឃាត់ខ្លួនបុគ្គលដាក់ធ្មេញមាស និងបុគ្គលរួមតុជាមួយឈ្មោះ ថាន ធាន មកសាកសួរនឹងដឹងការពិតជាក់ស្តែងយ៉ាងប្រាកដ»

ខាងក្រោមនេះជាពាក្យបណ្តឹង និងដំណើររឿងលម្អិតរបស់លោក យឹង សារ៉ាត់៖

No comments:

Post a Comment

Pages