(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញបើកការដ្ឋានគម្រោងកែលម្អផ្លូវដី ដោយក្រាលបេតុងអាម៉េ ១ខ្សែ ប្រវែង១,១៦៨ ទទឹង៤ ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ពិធីនេះក៏មានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត លោកប្រធាន និងមន្ត្រីការិយាល័យសាធារណការក្រុង លោកប្រធានការិយាល័យគាំទ្រសង្កាត់ក្រុង លោកចៅសង្កាត់បាទី ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ និងប្រជាពលរដ្ឋ ជាង១១៤នាក់ (ស្រី៥៦នាក់)។
លោក លឹម សៀងហេង បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រធានក្រុមការងារចុះមូលដ្ឋាន ក្រុងបាវិត ក៏ដូចជាលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងដល់លោកតាលោកយាយពូមីងបងប្អូន ប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះផងដែរ។សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពិធីក្នុងម្នាក់ៗទទួលបាន សារ៉ុង១ ភេសជ្ជៈ ១កំប៉ុង នំប៉័ង ១ដើម និងថវិកា ១០,០០០រៀល៕
នៅក្នុងឱកាសនោះផងដែរ លោកលឹម សៀងហេង បានផ្ដាំផ្ញើក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវនេះ បានត្រូវអនុវត្តតាមបទដ្ឋានចេកទេស ទាំងការលាយស៊ីម៉ង់ ថ្ម សាច់និងចងដែកនិងមានកម្រាស់មួយតឹកកន្លះរួមនឹងសោភ័ណភាពផ្លូវ ពិសេស បងប្អូនប្រជាពលរដ្ឋដែល បានប្រើប្រាស់ ផ្លូវមួយខ្សែនេះហើយ ត្រូវសហការជាមួយក្រុមហ៊ុនធ្វើផ្លូវ ត្រូវមានការអធ្យាស្រ័យយោគយល់គ្នាទៅវិញទៅមក ពេលឆ្លងកាត់ផ្លូវបេតុងនេះ ធ្វើយ៉ាងណាឲ្យការស្ថាបនាផ្លូវនេះ ប្រកបដោយភាពរលូននិងឆាប់បានប្រើប្រាស់ទាំងអស់គ្នា និងចូលរួមថែរក្សាឲ្យបានយូរអង្វែងផងដែរ។
No comments:
Post a Comment