កំពង់ចាម÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចុះធ្វើពិធីប្រគល់ផ្ទះ ចំនួន០១ខ្នង ជូនអតីតយុទ្ធជនចំនួន០១គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងបន្ដចុះសាកសួរសុខទុក្ខ ព្រមទាំងដឹកនាំក្រុមគ្រូពេទ្យរបស់ការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យ និងតាមដានសុខភាពជូនអតីតយុទ្ធជនដែលមានជំងឺប្រចាំកាយ ចំនួន ០៦គ្រួសារ នៅក្នុងស្រុកកោះសូទិន ចំនួន ០១គ្រួសារ និងស្រុកស្រីសន្ធរ ចំនួន ០៥គ្រួសារ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងបានឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន របស់សម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់អតីតយុទ្ធជនទាំង ០៦គ្រួសារ ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន ដោយសរុបជាថវិកាចំណាយអស់ ចំនួន ១,៨០០០,០០០រៀល ។
ជាមួយគ្នានេះ លោកប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើដល់កម្លាំងអាជ្ញាធរមូលដ្ឋាន ត្រូវបន្ដជំរុញការចុះសាកសួរសុខទុក្ខ និងពិនិត្យលើជីវភាពរស់នៅរបស់អតីតយុទ្ធជន ដើម្បីបន្ដការជួយដោះស្រាយគ្រប់បញ្ហាលំបាករបស់បងប្អូនអតីតយុទ្ធជនឱ្យបានល្អប្រសើរ ។ការចុះសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានលេខាធិការដ្ឋាន លោកប្រធានកិត្តិយសសមាគម ស្រុក ក្រុមការងារលេខាធិការដ្ឋាន លោកប្រធាន-អនុប្រធានសមាគម ស្រុក លោកប្រធានកិត្តិយស និងលោកប្រធានសាខាសមាគម ឃុំ ព្រមទាំងសមាជិកសមាជិការពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។
No comments:
Post a Comment