នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ តុលាការខេត្តតាកែវ និងប្រកាសសាលក្រមសំណុំរឿង លោកឧកញ៉ា គង់ ចាន់ដេត និងអ្នកកាសែត(ស្លាប់ម្នាក់)និងរបួសធ្ងន់ស្រាលសរុប០៩នាក់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ តុលាការខេត្តតាកែវ និងប្រកាសសាលក្រមសំណុំរឿង លោកឧកញ៉ា គង់ ចាន់ដេត និងអ្នកកាសែត(ស្លាប់ម្នាក់)និងរបួសធ្ងន់ស្រាលសរុប០៩នាក់




ខេត្តតាកែវ៖ ពេលវេលាដែលមហាជន ទាំងក្នុងនិងក្រៅប្រទេស រួមទាំងអ្នកតាមដានតាមបណ្តាញសង្គម នានា ជាពិសេស
វិញ្ញាណក្ខន្ត លោក មឿង យុទ្ធនា (ស្លាប់) រួមទាំងក្រុមគ្រួសារអ្នកសារព័ត៌មានសរុបទាំង០៩នាក់ទៀត កំពុងតែទន្ទឹងរងចាំយ៉ាងអន្ទះសារ នូវភាពយុត្តិធម៌ បានមកដល់ហើយ! គឺនៅថ្ងៃទី១៥  ខែកក្កដា ឆ្នាំ២០២៥នេះ  សាលាដំបូងខេត្តតាកែវ នឹងធ្វើការប្រកាសសាលក្រម លើសំណុំរឿង ដ៏រុាំរៃដែលអូសបន្លាយអស់រយ:ពេលវេលាជាង ០៣ឆ្នាំកន្លងមកហើយ ។ សូមរម្លឹកផងដែរថា ៖ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រុមអ្នកសារព័ត៌មាន សរុបចំនួន០៩នាក់ និងចម្រុះជាច្រើនអង្គភាពទៀត បានចុះទៅផ្តិត យករូបភាពនិងផ្សាយផ្ទាល់ករណី ៖ «សង្វៀនជល់មាន់ ដ៏ធំនិងដុះស្លែល របស់លោកឧកញ៉ាម្នាក់ ឈ្មោះ គង់ ចាន់ដេត ដែលស្ថិតនៅចំនុចទីតាំង ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។


ប្រភពបានបញ្ជាក់ថា នៅក្នុងអំឡុង ខែតុលា ឆ្នាំ២០២១
លោកឧកញ្ញ៉ា គង់ ចាន់ដេត បានបព្ចាឲ្យបក្សពួករបស់ខ្លួន ប្រេីអំពេីហឹង្សា ដោយបានដេញវាយដំ ទៅលើក្រុមបងប្អូនអ្នកសារព័ត៌មាន (ក្នុងរូបភាពនិងវីដេអូរ ដែលទូរស័ព្ទមួយចំនួន ត្រូវបានក្រុមលោកឧកញ៉ាគង់ ចាន់ដេត បានវៃកម្ទេចចោល) ដោយទាត់ធាក់ ដូចរឿងចិនហុងកុង ខ្លះវាយដំដោយដំបង,ឈើព្រនង់ ព្រមទាំងឧកករណ៍ផ្សេងៗទៀត គឺវាយទាត់ធាក់ដូចសត្វធាតុ  រីឯអ្នកកាងល្បែងមួយចំនួនទៀត បានបេីកឡាន ដេញបំបុក ខ្លះទៀតយកដំបង ដេញវាយបណ្តាលអោយអ្នកកាសែតខ្លះ រងរបួសធ្ងន់ (ក្អួតឈាម) រហូតគ្រាំគ្រឿងក្នុង និងអ្នកខ្លះទៀតរងរបួសយ៉ាងដំណំផងដែរ ដោយឡែក ជាអកុសលមានអ្នកកាសែតម្នាក់ ឈ្មោះ មឿង យុទ្ធនា អាយុ៥៤ឆ្នាំ បានស្លាប់បាត់បង់អាយុជីវិត ក្រោយពេលបានត្រឡប់មកផ្ទះវិញបានត្រឹមតែមួយយប់តែប៉ុណ្ណោះ ក្រោមសម្រែក នៃការឈឺចាប់យ៉ាងក្រៃលែងនិងអាឡោះអាល័យជាទីបំផុត ពីសំណាក់ក្រុមគ្រួសារនៃសព លោក មឿង យុទ្ធនា។ សូមជម្រាបថា ក្រុមអ្នកសារព័ត៌មាន ដែលជាជនរងគ្រោះដែលបានស្លាប់បាត់បង់អាយុជីវិត រួមទាំងអ្នករងរបួសធ្ងន់និងស្រាលទាំង០៩នាក់ដោយស្នាដៃឧកញ៉ាគង់ ចាន់ដេត រួមទាំងបក្សពួកមានឈ្មោះ ដូចខាងក្រោមនេះ ៖។


ទី១៖ លោក សុិន ឡូត ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ចាងហ្វាងគេហទំព័រ កម្ពុជាតេជោសន្តិភាព (របួសធ្ងន់ ក្អួតធ្លាក់ឈាម) គ្រឿងក្នុងដល់បច្ចុប្បន្ន។ ទី២៖ លោក គង់ តូច ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រ TPN ធីវីអនឡាញ។ទី៣៖ លោក សោម រ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកយកព័ត៌មាន គេហទំព័រស្ទឹងត្រង់ ។ ទី៤៖ លោក នេត មករា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រ តេជោសន្តិភាព។ទី៥៖ លោក ថៃ ប៊ុនរិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ចាងហ្វាងគេហទំព័រ TCN ធីវីអនឡាញ។ទី៦៖ លោក ជុំ ពិសិដ្ឋ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរអ្នកយកព័ត៌មានគេហទំព័រ TCN ធីវីអនឡាញ។ទី៧៖ លោក នូវ ភន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រ CCN ហតញ៉ូស ។ទី៨៖ លោក នួន សារ៉ុម ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រតេជោសន្តិភាព។ និងទី៩៖ លោក មឿង យុទ្ធនា អាយុ៥៤ឆ្នាំ មុខរបរអ្នកយកព័ត៌មានគេហទំព័រ សំណេរការពិត (ស្លាប់យ៉ាងអណោចអធ័ម) ក្រោយពេលត្រឡប់មកផ្ទះវិញបានត្រឹមតែមួយយប់តែប៉ុណ្ណោះ។


ក្រុមគ្រួសារជនរងគ្រោះនៃសពជាអ្នកសារព័ត៌មានដែលបានស្លាប់០១ម្នាក់ និងរងរបួសធ្ងន់ស្រាល០៨នាក់ផ្សេងទៀត សុំសំណូម សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស សុខា ឧបនាយកនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការបព្ជាការដឹកនាំយុទ្ធនាការ សូមសម្តេច ឯកឧត្តម មេត្តាផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងករណីក្រុមអ្នកកាសែត ដែល បានស្លាប់០១ម្នាក់ និងរងរបួសធ្ងន់ស្រាល០៨នាក់ ពីសំណាក់ លោក ឧកញ៉ គង់ ចាន់ដេត នេះ មកអនុវត្តតាមច្បាប់ដោយស្មេីរភាពគ្នាតាមនិតិវិធីច្បាប់ ដោយក្តីអនុគ្រោះផង សម្តេច ឯកឧត្តម!!!។


បច្ចុប្បន្នមជ្ឈដ្ឋានជាតិរួមទាំងសង្គមស៊ីវិល បណ្តាអង្គការ សមាគមនានា រួមទាំងបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព ក៏ដូចជាមហាជនទូទៅ គឺនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ករណី៖ លោកឧកញ៉ា គង់ដេត និងក្រុមបងប្អូនអ្នកកាសែត ដែលបានអូសបន្លាយជាង០៣ឆ្នាំ ប្លាយមកហើយ លើករណី សំណុំរឿង៖ «ហឹង្សាមានស្ថានទម្ងន់ទោស» ដែលបណ្តាលឲ្យអ្នកកាសែតម្នាក់ ឈ្មោះ មឿង យុទ្ធនា (ស្លាប់) នឹងបងប្អូនអ្នកកាសែតទាំង០៨នាក់ផ្សេងទៀត ដែលបានរងរបួសធ្ងន់ និងស្រាល ដោយស្នាដៃ លោកឧកញ្ញ៉ា គង់ ចាន់ដេត រួមទាំងបក្សពួក ថា៖ តេីការប្រកាសសាលក្រមរបស់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៥  ខែកក្តដា ឆ្នាំ២០២៥ខាងនេះ ឬ លើកពេលប្រកាស ហើយនឹងវិវត្តន៍ទៅជាយ៉ាងណាជាបន្តទៀត?ខណ:ជនរងគ្រោះនិងក្រុមគ្រួសារអ្នកស្លាប់កំពុងរងចាំភាពយុត្តិធម៍ អស់រយះពេល ចំនួនជាង ០៣ឆ្នាំកន្លងមកហើយ។

No comments:

Post a Comment

Pages