ឯកឧត្តមដួង ដារា រួមនិងមន្ត្រីអាជ្ញាធរខេត្តកំពត ប្រគល់ឯកសារដីធ្លី ជូនប្រជាពលរដ្ឋ នៅស្រុកឈូកដែលមានវិវាទកន្លងមក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួង ដារា រួមនិងមន្ត្រីអាជ្ញាធរខេត្តកំពត ប្រគល់ឯកសារដីធ្លី ជូនប្រជាពលរដ្ឋ នៅស្រុកឈូកដែលមានវិវាទកន្លងមក


កំពត៖នៅថ្ងៃទី ២៤ វិច្ឆិកាឆ្នាំ២០២០ ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួមនឹងអាជ្ញាធរខេត្តកំពតរួមមាន។

ឯកឧត្តមសេង សិរីបុត្រ,អភិបាលរងខេត្តកំពត/លោកខៀវ ឬទ្ធិភ័ណ្ណ, អភិបាលស្រុកឈូក /លោកផេង កល អនុប្រធានមន្ទីរសុរិយោដីខេត្តកំពត /លោកប៉ែន ភក្ត្រាវុឌ្ឍន៍ប្រធានការិយាល័យភូមិបាលស្រុកឈូក  រួមនិងមន្រ្តីជាច្រើនរូបទៀតបានចូលរួមអបអរសាទរក្នុងកម្មវិធីប្រគល់ឯកសារដីធ្លីជូនប្រជាពលរដ្ឋដែលឯកឧត្តដួង ដារា បានធ្វើការសម្របសម្រួលដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ឈ្នះ-ឈ្នះរបស់សម្តេចតេជោ កាលពីថ្ងៃទី ២៩ កក្កដា ២០២០។សូមបញ្ជាក់ផងដែលថា?នៅក្នុងឱកាសប្រគល់ប័ណ្ណឯកសារដីធ្លី ដោយមានភាគីក្រុមគ្រួសារលោកស្រី ស៊ឹម ផល្លា (មាន៤គ្រួសារ) និង លោក ស៊ុយ វុឌ្ឍី និងភរិយាឈ្មោះ យី សុភី (១គ្រួសារ) ដែលមានទំនាស់ដីធ្លីទំហំ២៤ហិកតា ស្ថិតនៅ ភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ វិវាទនេះគឺមានរយៈពេលជាង២ឆ្នាំមកហើយ។ 

សូមបញ្ជាក់ថា?ឯកសារដែលអាជ្ញាធរខេត្តបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ គឺដើម្បីយកទៅបង់ពន្ធដីធ្វើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ជាផ្លូវការដើម្បីជៀសវាងបញ្ហាទៅថ្ងៃក្រោយ។ ឯកឧត្តមដួង ដារា សូមអរគុណដល់មន្រ្តីខេត្តកំពតនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានសហការចូលរួមសម្របសម្រួលដោះស្រាយករណីវិវាទដីធ្លី ខាងលើដោយអត់ធ្មត់បំផុតរហូតទទួលបានជោគជ័យនៅថ្ងៃនេះ។ឯកឧត្តមដួង ដារា បានមានប្រសាសន៌ថា?ក្នុងនាមខ្ញុំបាទផ្ទាល់ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលផ្តល់នូវឱកាសដល់រូបខ្ញុំបាទបានចូលរួមដោះស្រាយបញ្ចប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។

ឯកឧត្តម ដួង តារា បានមានប្រសាសន៌បន្តទៀតថា?ខ្ញុំបាទជាកូនចៅមានភ័ព្វសំណាងខ្លាំងណាស់ដែលបានរស់នៅក្រោមម្លប់សន្តិភាពដ៏សែនកក់ក្តៅបំផុតក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយជាពិសេសផងដែលខ្ញុំបាទមានឱកាសបានធ្វើការបម្រើសម្តេច នឹងប្រជាពលរដ្ឋកម្ពុជា។ ខ្ញុំនឹងខិតខំបន្តចូលរួមជួយដោះស្រាយបញ្ហាវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ ជូនពលរដ្ឋក្រោមការចង្អុលបង្ហាញរបស់សម្តេច។សូមបងប្អូនមានជំនឿទុកចិត្តចុះ ដរាបណានៅមានសម្តេចប្រមុខដឹកនាំ នោះគឺពលរដ្ឋនឹងទទួលបានដំណោះស្រាយនិងយុត្តិធម៍ជាក់ជាមិនខាន។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕










No comments:

Post a Comment

Pages