ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេច តេជោ ហ៊ុន សែន និងជាទីប្រឹក្សាស្ដីការខណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួម ចុះចែកអំណោយពលរដ្ឋរងគ្រោះដោយទឹកភ្លៀងជំនន់១០០០គ្រួសារ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេច តេជោ ហ៊ុន សែន និងជាទីប្រឹក្សាស្ដីការខណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួម ចុះចែកអំណោយពលរដ្ឋរងគ្រោះដោយទឹកភ្លៀងជំនន់១០០០គ្រួសារ


បាត់ដំបង៖នៅថ្ងៃ សៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង ជាទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងលោកអភិបាលរង និង ឯកឧត្តមស្នងការខេត្តបាត់ដំបង បងប្អូនសប្បុរសជន និងប្រតិភូរអមដំណេីរ បាននាំយកនូវអំណោយរបស់សម្តេចទាំងទ្វេរមកចែកជូនប្រជាពលរដ្ឋជាង ១០០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមក ចំនួនពីរកន្លែង ដែលទីតាំងទីមួយគឺស្ថិតនៅ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និងទីតាំងទីពីរស្ថិតនៅ ភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង អំណោយក្នុងនោះរួមមាន អង្ក មី ត្រីខ ទឹកសុទ្ធ និង ថវិការមួយគ្រួសារចំនួន៥០០០០៛ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ដួង តារា ក៏បានថ្លែងនូវមតិសំណេះសំណាលនិង មតិផ្តាំផ្ញើររបស់សម្តេចទាំងទ្វេរនៅក្នុងអង្គពិធីទាំងមូលផងដែរថា សូមអោយប្រជាជនទាំងអស់មានទំនុកចិត្តនិងក្តីសង្ឃឹមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមដំបូលសន្តិភាព ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាជនគ្រប់កាលៈទេសៈ ឯកឧត្តម ដួង តារា ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ជាប្រមុខមិនដែលអោយប្រជាពលរដ្ឋរងគ្រោះព្រោះអត់ឃ្លាននោះទេ។ទន្ទឹមនឹងនោះផងដែរឯកឧត្តមក៏មានមតិអរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ដែលផ្សព្វផ្សាយនូវព័ត៌មានពិត និងមានប្រយោជន៍ដល់សង្គមជាតិផងដែរ។

ឯកឧត្តមក៏បានថ្លែងនូវអារម្មណ៍សោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមកព្រមទាំងក្រេីនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋអោយប្រុងប្រយ័ត្នសុខភាពចំពោះវីរុស COVIDS_19 និងធ្វើអនាម័យគោរពតាមការណែរនាំតាមរបស់ក្រសួងសុខាភិបាល ៕












No comments:

Post a Comment

Pages