សម្តេចក្រឡាហោម ស ខេង ចេញសេចក្តីណែនាំ ស្តីពី នីតិវិធីនៃការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេចក្រឡាហោម ស ខេង ចេញសេចក្តីណែនាំ ស្តីពី នីតិវិធីនៃការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់


ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ស្តីពី នីតិវិធីនៃការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់។យោងព្រះរាជក្រមលេខ នស/រកម /០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៧៣ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦  ។

ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ អនុក្រឹត្យ លេខ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០២ ស្តីពីការធ្វើវិមជ្ឈការអំណាច តួនាទី និងភារកិច្ចទៅ ឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងអនុក្រឹត្យលេខ២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការ គ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា រដ្ឋបាលឃុំ សង្កាត់អាចជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ ដើម្បីជួយកិច្ចការរដ្ឋបាលឃុំ សង្កាត់តាមសេចក្តីត្រូវការនិងការចាំបាច់នៃការងារ និងតាមការសម្រេច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងអាណត្តិ ហើយអាចបន្តការងារតាមការសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តបន្ទាប់។ 

ដើម្បីធានាឱ្យរដ្ឋបាលឃុំ សង្កាត់អាចជ្រើសរើសបាននូវបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋដែលមានសមត្ថភាព និងបទពិសោធសម្រាប់បម្រើការងារជូនរដ្ឋបាលឃុំ សង្កាត់ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាព ក្រសួងមហាផ្ទៃសូមធ្វើការណែនាំអំពីគោលការណ៍ និងនីតិវិធីក្នុងការជ្រើសរើសបុគ្គលិកក្រៅ ក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់ ដូចខាងក្រោម៖១. បុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់ បុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់ដែលតទៅហៅថា “ជំនួយការរដ្ឋបាលឃុំ សង្កាត់ៗ សំដៅដល់បុគ្គលិកមិនមែនជាមន្ត្រីរាជការស៊ីវិល។

រដ្ឋបាលឃុំ សង្កាត់អាចជ្រើសរើសជំនួយការរដ្ឋបាលឃុំ សង្កាត់តាមចំនួនកំណត់ដូចខាងក្រោម៖រដ្ឋបាលឃុំ សង្កាត់ដែលមានក្រុមប្រឹក្សាចំនួន០៥រូបដល់០៧រូប អាចជ្រើសរើសជំនួយការ រដ្ឋបាលឃុំ សង្កាត់ យ៉ាងច្រើនចំនួន០២រូបរដ្ឋបាលឃុំ សង្កាត់ដែលមានក្រុមប្រឹក្សាចំនួន០៩រូបដល់១១រូប អាចជ្រើសរើសជំនួយការ រដ្ឋបាលឃុំ សង្កាត់ យ៉ាងច្រើនចំនួន០៣រូប។ប្រាក់កម្រៃប្រចាំខែរបស់ជំនួយការរដ្ឋបាលឃុំ សង្កាត់ ត្រូវកំណត់ដោយក្រុមប្រឹក្សាឃុំ សង្កាត់សាមី អនុលោមតាមបទប្បញ្ញត្តិជាធរមាន។ជំនួយការរដ្ឋបាលឃុំ សង្កាត់មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ។សូមអាននូវខ្លឹមសារ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ស្តីពី នីតិវិធីនៃការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់ ទាំងស្រុងដូចខាងក្រោម៕









No comments:

Post a Comment

Pages