www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

ករណីបាត់រថយន្ត ៤ឆ្នាំ ស្រាប់តែ​ប្រទះ​ឃើញ​ស្លាក​លេខ​បំពាក់​នៅ​លើ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ទៅ​វិញ



ភ្នំពេញ​៖ ​មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានប្តឹងទៅសមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​ទី​២ ខណ្ឌពោធិ៍សែនជ័យខណៈដខណៈដែលគាត់បានប្រទះឃើញស្លាកលេខរថយន្តរបស់គាត់មួយគ្រឿងម៉ាក​​ហ៊ី​យ៉ា​ន់​ដាយ​ ​ត្រូវ​បាន​ចោរ​ធ្វើ​សកម្មភាព​លួច​បាត់​ស្រមោល​អស់​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ហើយ​ ប៉ុន្តែរក​មិនឃើញ​សោះ ​ឃើញបំពាក់​នៅ​លើ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ទៅ​វិញ។ចំណែកម្ចាស់រថយន្ត​ និងជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកសាកសួរនៅ​ប៉ុស្តិ៍​​ចោម​ចៅ​ទី​២ ដើម្បី​ស្វែងរក​ការ​ពិត​​។

ករណីខាងលើ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល​២សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។បើតាមការអះអាងពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តមួយគ្រឿងដែលត្រូវ​ឃាត់​ទុក​ខាងលើ​​នេះ ​ម៉ាក​កាម​រី​បា​ឡែ​ន​ ព​ណ៌​ទឹកមាសពាក់​ស្លាក​លេខ ​ភ្នំពេញ 2AJ-5287 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ចាន់សុវណ្ណ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ មាន​ឋានន្តរស័ក្ដិ​វរសេនីយ៍ឯក​។ ចំណែកភាគី​ជន​រង​គ្រោះ​ ដដែលអះអាងថាបាន​បាត់​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​កាលពី​៤​ឆ្នាំ​មុន​ បានបញ្ជាក់ថា ស្លាក​លេខ​ដែល​បំពាក់​លើ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ​គឺជា​ស្លាក​លេខរ​ថយ​ន្ត​របស់​គាត់​ដែល​បាន​បាត់​នោះ​ប្ដី​ឈ្មោះ​វ៉ា ចាន់​ថុ​ល អាយុ​៤០​ឆ្នាំ មុខរបរ​ចាក់​មេក្រូ តាម​ពិធីបុណ្យ​និង​មង្គលការ និងមាន​ប្រពន្ធ​ឈ្មោះ​ឈុ​ន ឡាយ អាយុ​៣៦​ឆ្នាំមុខរបរ​ចុងភៅ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

ដោយឡែកបើតាមការបញ្ជាក់ពីស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ បាន​និយាយ​ថាកាលពី​៤​ឆ្នាំ​មុន​ក្នុង​អំឡុង​ឆ្នាំ​២០១៦ គាត់​និង​ប្ដី​បាន​ខ្ចីប្រាក់​ធនាគារ​មួយ​យក​មក​ទិញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា់​ន់​ដាយ ព​ណ៌ស​១​គ្រឿង​ដើម្បី​ដឹក​អីវ៉ាន់​រក​ស៊ី​ដោយ​បាន​ធ្វើ​ស្លាក​លេខ​ភ្នំពេញ​2AJ-5287 ដាក់​ឈ្មោះ​ប្ដី​របស់​គាត់ ។​ ក្រោយមក​ខណៈ​ដែល​គាត់​ចត​រថយន្ត​ទុក​នៅ​ក្បែរ​ផ្ទះ ​ស្រាប់តែ​ត្រូវ​បាន​ចោរលួច​បើក​យក​ទៅ​បាត់​ស្រមោល​តាម​រក​យ៉ាងណា​ក៏​មិនឃើញ​ដែរ ​។ ​បន្ទាប់​មក​ពួក​គាត់​ប្ដឹង​នគរបាល​ឲ្យ​ជួយ​រក​ក៏​នៅ​តែ​រក​មិនឃើញ​ទៀត លុះ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ខណៈ​ដែល​ប្ដី​គាត់​បើករថយន្ត​ទៅ​ដឹក​អីវ៉ាន់​នៅ​ផ្សារ​នាគ​មាស ចេញ​ផុត​ពី​ផ្ទះ​បន្តិច ​ស្រាប់តែ​ឃើញ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ ព​ណ៍​ទឹកមាសពាក់​ស្លាក​លេខ​ ភ្នំពេញ 2AJ-5287 ដែល​ជា​ស្លាក​លេខ​រថយន្ត​របស់​គាត់ កំពុង​បើកបរ​នៅ​ខាង​មុខ​ទើប​ប្ដី​គាត់​ដេញ​តាម​ឃាត់​សួរនាំ​និង​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​២​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ពេល​ប្ដី​គាត់​ឃាត់​សួរនាំ​ អ្នកបើកបរ​រថយន្ត​នោះ​ប្រាប់​ថា​ ​គាត់​​ជា​នគរបាល​ក្រសួងមហាផ្ទៃ ហើយ​បាន​ខ្ចី​រថយន្ត​ពី​មេ​របស់​ខ្លួន​នៅ​ក្រសួង​មក​ជិះ ហើយ​វា​ជា​រថយន្ត​ដែល​រឹបអូស​បាន​ពី​បទល្មើស ​។ ​បន្ទាប់​ពី​បាន​ស្ដាប់​ការ​បកស្រាយ​ពី​សំណាក់​បុរស​នោះ​បាន​ធ្វើ​ឲ្យ​គាត់​ក៏​ដូច​ជា​មហាជន មានការ​ងឿងឆ្ងល់​និង​ហួសចិត្ត​យ៉ាង​ខ្លាំង និង​ចង់​ដឹង​ថា​តើ​មេ​របស់​មន្ត្រី​នគរបាល​រូប​នោះ​បាន​ស្លាក​លេខ​រថយន្ត​នេះ​មកពីណា មក​បំពាក់​លើ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​នេះ? ​និង​បាន​វា​តាម​របៀប​ណា ហើយ​ចុះ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​របស់​គាត់​ដែល​បាន​បាត់​នោះ​ទៅ​ណា​ ហើយ​ហេតុ​អ្វី​ទើប​ស្លាក​លេខ​ធ្លាក់​ចូល​កណ្ដាប់ដៃ​នគរបាល​ក្រសួងមហាផ្ទៃ​បែរជា​រក​រថយន្ត​ពុំ​ឃើញ​ទៅ​វិញ?​។

ក្រោយ​ពេល​កើត​មាន​ហេតុ​ការ​ភ្ញាក់ផ្អើល​ខាងលើនេះ ​មន្ត្រី​នគរបាល​ខាងលើ​ត្រូវ​បាន​នគរបាល​ហៅ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​គាត់​មាន​លិខិត​សុំ​ខ្ចី​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ខាងលើ​ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រ​មហាផ្ទៃ​ដើម្បី​ជិះ ព្រោះតែ​គាត់​ខ្វះ​មធ្យោបាយ​ដើម្បី​ជិះ​បម្រើ​ការងារ​និង​បេសកកម្ម​តាម​បណ្ដា​រាជធានី ខេត្ត ក្រុង​ ។​ មិនតែប៉ុណ្ណោះ​នៅ​ក្នុង​លិខិត​នេះ​ក៏​មានការ​ឯកភាព​និង​ចុះហត្ថលេខា​ដោយ​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ដែល​មានការ​បរិ​ច្ឆេ​ទ​​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០​ផង​ដែរ​។

មន្រ្តីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បានបន្ថែមទៀតថា កាលពី​អំឡុង​ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​និង​ចាប់ខ្លួន​ក្រុម​ចោរ​ដាក់​ថ្នាំ​យក​រថយន្ត​បាន​ចំនួន​៤​នាក់​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​កងពលតូច​លេខ​៧០ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ខណៈនោះ​បាន​ធ្វើការ​ដកហូត​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ព​ណ៌​ទឹកមាស ដែល​មាន​ពាក់​ស្លាក​លេខ ​ភ្នំពេញ 2AJ-5287 ខាងលើ ដោយ​ក្រុម​ចោរ​ជិះ​ធ្វើ​សកម្មភាព លុះ​បង្ក្រាប​បាន​នគរបាល​បាន​ស្នើរ​សុំ​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​យក​រថយន្ត​នេះ​ជិះ​ធ្វើ​ការងារ​បណ្ដោះអាសន្ន​ដោយពុំ​បានដឹង​ថា​ក្រុម​ចោរ​បាន​ស្លាក​លេខ​នេះ​មកពីណា​ឡើយ​។

មន្រ្តីដដែល បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ក្រុម​ចោរ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ដាក់​​ថ្នាំ​យក​រថយន្ត​នៅ​ពេល​នោះ​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ព្រៃ​សរ​ហូត​មក​ដល់​បច្ចុប្បន្ន​នេះ​នៅ​ពុំ​ទាន់​រួច​នៅឡើយ​ទេ ចំណែក​រថយន្ត​ក្រោយមក​ត្រូវ​បាន​លោក​វរសេនីយ៍ឯក ចាន់សុវណ្ណ ស្នើរ​ទៅ​ប្រធាន​នាយកដ្ឋាន​ដើម្បី​ជិះ​បម្រើ​ការងារ​និង​ចុះ​បេសកកម្ម​ផ្សេង​ៗ ។​លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ​ ស្រាប់តែ​ម្ចាស់​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ប្រទះ​ឃើញ​ស្លាក​លេខ​រថយន្ត​គាត់​ដែល​បាត់​បំពាក់​នៅ​លើ​រថយន្ត​កាម​រី​បា​ឡែ​ន​នេះ​ ទើប​ឃាត់​សួរនាំ​តែ​ម្ដង ​។ ​គួរបញ្ជាក់ដែរថា ក្រោយធ្វើការសាកសួររួចសំណុំរឿង​នេះ​ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​បន្ត​ តាមនីតិវិធី​៕










Post a Comment

0 Comments