ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដែលកម្ពុជា ក៏ដូចជាសកលលោកទាំងមូលកំពុងទទួលរងគ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺកូវីដ១៩ ដ៏គួរឱ្យព្រួយបារម្ភក្រុមអ្នកនយោបាយបក្សប្រឆាំងនិងក្រុមឱកាសនិយម មួយចំនួនដែលបានប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញទំនាក់ទំនងសង្គមនានាធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយ បំភ្លៃការពិត បំប៉ោងសភាពការណ៍បំពុលបរិយាកាសសង្គម។ក្នុងន័យនេះសម្តេចតេជោបានអំពាវនាវឲ្យស្ថាប័នសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅក្នុងសារលិខិតផ្ញើជូនដល់វេទិកានិពន្ធនាយកសារព័ត៌ មានកម្ពុជាស្ដីពី«តួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាត សាកលនិងព័ត៌មានក្លែងក្លាយ» ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖«ក្រុមអ្នកនយោបាយបក្សប្រឆាំងនិងក្រុមឱកាសនិយមមួយចំនួនដែលបានប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញទំនាក់ទំនងសង្ គម នានាធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយបំភ្លៃការពិតបំប៉ោងសភាពការណ៍បំពុលបរិយាកាសសង្គមដើម្បីបង្ក ភាពវឹកវរនិងចលាចលនៅក្នុងសង្គមហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិ បាលស្របច្បាប់ហើយអូសទាញប្រទេសជាតិឱ្យធ្លាក់ទៅក្នុងសង្គ្រាមដើម្បីបម្រើមហិច្ឆិតាលោភលន់របស់ពួកគេ។ប៉ុន្តែរាល់ឧបាយកលដ៏ពិសពុលរបស់ក្រុមអគតិនិងពួកឱកាសនិយមទាំងនោះត្រូវបានទទួលបរាជ័យជាបន្តបន្ទា ប់ដោយចំណាត់ការសមស្របនិងបានទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័នសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មាននិងធ្វើការបកស្រាយអំពីល្បិចកលដ៏ពិសពុលរបស់ក្រុមអគតិនិងពួកឱកា សនិយមជូនដល់ប្រជាពលរដ្ឋបានយល់ដឹងពីសភាពការណ៍ពិតនៅកម្ពុជា»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តស្នើឲ្យស្ថាប័នព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយនូវព័ត៌មានពិតនិងធ្វើការបកស្រាយឱ្យបានទាន់សភាពការណ៍ដើម្បីបន្សាបនិងបំផ្លាញចោលរាល់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិក្រុមឱកាសនិយមដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញសង្គ មនានាដើម្បីបំពុលបរិយាកាសសង្គមនិងក្រុមទុច្ចរិតដែលកំពុងជ្រកក្រោមស្លាកស្ថាប័នសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្យានុភាពកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មានអាជីពដែលបានអនុវត្តន៍វិជ្ជាជីវៈត្រឹមត្រូវ។សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មានគោរពច្បាប់និង គោរពគោលការណ៍«កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លែការពិត »និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំនិងវិធានការសុវត្ថិភាពរបស់ក្រ សួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់និងចូលរួមប្រឆាំងទប់ស្កាត់និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍ ។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២០បានលើកយកប្រធានបទស្តីពី“តួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកលនិងព័ត៌មានក្លែងក្លាយ”គឺពិតជាមានសារសំខាន់និងសមស្របតាមការវិវត្តនៃសភាពការណ៍ជាក់ស្ដែងនាពេលបច្ចុប្បន្នដែលសកលលោកទាំងមូលបាននិងកំពុងប្រឈមទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាជំងឺឆ្លងសកលដ៏កាចសាហាវដែលរហូតមកដល់ពេលនេះបានបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋ កិច្ចសកល សុខភាពសាធារណៈនិងបានឆក់យកអាយុជីវិត មនុស្សនៅទូទាំងសកលលោកអស់ជិត២លាននាក់ហើយមនុស្សជាង៥៩លាននាក់ទៀតកំពុងផ្ទុកមេរោគកូវីដ-១៩ បានធ្វើឱ្យប្រទេសមួយចំនួនសម្រេចចិត្តដាក់ប្រទេស ឱ្យស្ថិតនៅក្នុងគ្រាអាសន្នបិទប្រទេសផ្អាកការឆ្លងកាត់ដែលជាការកាត់ផ្តាច់ស្ទើរតែទាំងស្រុងនៃប្រព័ន្ធសកលភាវូបនីយកម្មធ្វើឱ្យសេដ្ឋកិច្ចសកលលោក មានការធ្លាក់ចុះ យ៉ាងគំហុក សុខភាពសាធារណៈត្រូវបានគំរាមកំហែង និងប្រឈមទៅនឹងការបាត់បង់អាយុជីវិតមនុស្សដែលមិនអាចប៉ាន់ស្មានបាន ៕
No comments:
Post a Comment