ឯកឧត្តមដួង ដារា ជួយដោះស្រាយសម្របសម្រួល បញ្ចប់វិវាទគ្រួសារ មួយនៅខេត្តក្រចេះ ក្រៅប្រព័ន្ធតុលាការ ប្រកបដោយជោគជ័យ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួង ដារា ជួយដោះស្រាយសម្របសម្រួល បញ្ចប់វិវាទគ្រួសារ មួយនៅខេត្តក្រចេះ ក្រៅប្រព័ន្ធតុលាការ ប្រកបដោយជោគជ័យ


ភ្នំពេញ៖ឯកឧត្តមដួង ដារា  រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា?។តាមរយៈការជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទគ្រួសារក្រៅប្រព័ន្ធតុលការ រវាងកូនស្រីទាំង២ (ឈ្មោះ ប៊ុត អេងលី អាយុ ២០ឆ្នាំ  និង ប៊ុត ឡេងហៀង អាយុ ២៣ឆ្នាំ ជាមួយនឹងម្តាយបង្កើត ឈ្មោះ ឌឿក ចន្ធូ អាយុ ៤២ឆ្នាំ) ដែលមានស្រុកកំណើតនៅ ភូមិក្បាលស្នួល ឃុំ ស្នួល ស្រុកស្នួល ខេត្តក្រចេះ។

សូមបញ្ជាក់ថា?កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំសង្ឃឹមថាក្រុមគ្រួសារទាំងមូលនឹងបានរស់នៅមានភាពស្និទ្ធស្នាលនឹងគ្នាឡើងវិញ ដោយមិនចាំបាច់ជ្រើសរើសយកការស្អប់ គុំគួន កាត់កាល់គ្នាមកធ្វើជាដំណោះស្រាយឡើយ។ បញ្ហាវិវាទគ្រួសារកន្លងមកនេះ គឺដោយសារឪពុកម្តាយបានលែងលះគ្នា ហើយបន្ទាប់មកក៏បានបន្ថែមបញ្ហាដល់កូនទាំងស្រី២ប្រឈមជាមួយនឹងម្តាយបង្កើត។ 

នៅក្នុងការសម្របសម្រួលបញ្ចប់វិវាទកន្លងទៅ ភាគីកូនទាំង២ក៏បានយល់ព្រមទទួលប្រាក់១ម៉ឺនដុល្លារពីម្តាយ ហើយយល់ព្រមរួមរស់ទាក់ទងគ្នារវាងកូននិងម្តាយឡើងវិញ។ ពិតណាស់ ទោះបីប្រាក់ដែលក្មួយទាំង២ទទួលពីម្តាយមិនបានគ្រប់ដូចបំណង ក៏ប៉ុន្តែសេចក្តីស្រឡាញ់រវាងម្តាយនិងកូនគឺមានទំហំធំធេងណាស់! ម្តាយសុខចិត្តទ្រាំលំបាកគ្រប់យ៉ាងដើម្បីកូនៗ។

ទឹកដោះម្តាយថ្លៃណាក្មួយៗ ហើយកុំជឿលើការអូសទាញញុះញុងពីអ្នកដទៃដែលធ្វើអោយសេចក្តីស្រឡាញ់របស់ក្មួយទាំងពីរនិងម្តាយបាត់បង់ទៅវិញ។ សូមជូនពរអ្នកម្តាយនិងកូនទាំង២បានរួមរស់នៅសុខសប្បាយមានសុភមង្គលជាមួយគ្នាជារៀងរហូត។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕












No comments:

Post a Comment

Pages