បុរស​ធ្វើការ​រោងចក្រ​បើករថយន្ត​កៀរ​ម៉ូតូដក​កាំភ្លើង​អួត​ថា​​ខ្លួនជា​ប៉េ​អ៊ឹម បញ្ជូន​ដល់​តុលាការ​ហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បុរស​ធ្វើការ​រោងចក្រ​បើករថយន្ត​កៀរ​ម៉ូតូដក​កាំភ្លើង​អួត​ថា​​ខ្លួនជា​ប៉េ​អ៊ឹម បញ្ជូន​ដល់​តុលាការ​ហើយ

រាជធាន​ភ្នំពេញ ៖ ទីបំផុត​បុរស​ម្នាក់​ដែល​អួតអាង​ថា​មន្ត្រី​ប៉េ​អឹ​ម​បម្រើ​ការងារ​នៅ​អង្គភាព​ម​ជ្ឍ​មណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កង​រាជ​អា វុ​ធ​ហត្ថ​រា​ធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២ ០២១​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ពាក់​ពន្ធ​ករណី​គ្រោះថ្នាក់​ចរាចរ ដក​កំ​ភ្លើង​គំរាម ទៅ​លើ​ភាគី​ម្ខាង​ទៀត ។

ទាក់ទិន​ករណី​ខាងលើ​នេះ​លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្តី​ថ្លែង​ការ​មួយ​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​នេះ​ថា បុគ្គល​ដែល​បាន​អះអាង​ថា ខ្លួន​ជា​មន្ត្រី​កងរាជអាវុធហត្ថ បម្រើ​ការងារ​នៅ​ម​ជ្ឍ​មណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ បាន​ដក​កាំភ្លើង​គំរាម​ភាគី​ម្ខាង ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ នៅ​ចំណុច​ផ្តុំ​ផ្សារ​ថ្មី ស្ថិត​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២១ (​មិនមែន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ទេ។

 តាម​ការ​ស្រាវជ្រាវ​ជន​នោះ​មានឈ្មោះ សុខ​ណា ម៉ា​លី​ដូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​រោងចក្រ​កាត់ដេរ ទីលំនៅ​ផ្ទះ​លេខ ១២​អឺ​សូន្យ ផ្លូវ​លេខ​៨៨ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ពេល​នេះ ត្រូវ​បាន​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ហើយ កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ក្រោម​ការ​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​) ។

សូម​រម្លឹក​ថា កាលពី​វេលា​ម៉ោង​៤ នឹង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ម្តុំ​ផ្សារ​ធំ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បន្តិចបន្តួច​មួយ​រវាង​រថយន្ត និង​ម៉ូតូ ។ ករណី​គ្រោះថ្នាក់​ចរាចរ​នោះ ត្រូវ​បាន​សាក្សី​នៅ​កន្លែង​កើតហេតុ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មុន​ដំបូង​គេ​ឃើញ​រថយន្ត​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ 2AC-9367 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​មាន​កាំភ្លើង បាន​បើកឡាន​ស្របគ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​៧៣ ក្បែរ​ផ្សារ​ធំ​ថ្មី ហើយ​ឃើញ​រថយន្ត​នោះ បើក​កៀរ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល រួច​បាន​ដក​កាំភ្លើង​ពី​ចង្កេះ ថែម​ទាំង​ស្រែក​គំរាម អ្នក​ជិះ​ម៉ូតូ​ថា ហែង​ចង់​យ៉ាងម៉េច ? ។

សាក្សី​បន្ត​ថា ភ្លាម​ៗ នោះ​ជន​រង​គ្រោះ​បាន​លើកដៃ​សុំ​កុំ​បាញ់​គាត់​អី ។ ពេល​នោះ​ប្រជា​ពល រដ្ឋ​បាន​នាំ​គ្នារ​ត់ទៅ​ជួយ​ជន​រង​គ្រោះ​ដែល​ដួល​ម៉ូតូ ដោយ​មាន​របួស​បាក់ដង​កាំបិត​និង​ត្រូវ​ត្រង់​ប្រអប់ជើង រួច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។ បន្ទាប់​មក​ជន​បង្ក​នៅ​តែ​បន្ត​សំញែង​កាំភ្លើង​នៅ​មុខ​សមត្ថកិច្ច​ដដែល ៗ ទើប​សមត្ថកិច្ច​សុំ​ដក​អាវុធ​នោះ​ទុក​សិន តែ​ជន​បង្ក​បាន​ប្រគល់​ឲ្យ​តែ​គ្រាប់កាំភ្លើង​ទេ ចំណែក​អាវុធ​មិន​ឲ្យ​ទេ រួច​បាន​ស្រែក​សំ​ឡុ​ង​ដាក់​សមត្ថកិច្ច ថែម​ទៀត​ផង ។


ជាមួយ​នោះ​ដែរ​ជន​បង្ក​រូប​បាន​ស្រែក​ប្រកាស​ថា «​ខ្លួន​មានមុខ​ងារ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​និង​មាន​តួនាទី​ជា​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ​» ទើប​ចេញពី​ផឹកស៊ី​មួយ​កន្លែង មាន​បំណង​បើករថយន្ត​ទៅ​ផ្ទះ ។ ជា​ចុង​ក្រោយ​ជន​រង​គ្រោះ​មិន​ចង់​ឲ្យ​មានរឿង​វែង​ឆ្ងាយ មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ ដោយ​សុំ​ត្រឹមតែ​ឲ្យ​ជន​បង្ក សង​ថ្លៃ​ព្យាបាល​នៅ​មន្ទីរពេទ្យ​តែ​ប៉ុណ្ណោះ ដើម្បី​បញ្ចប់រឿង ។

ករណី​ខាងលើ​នេះ​ភាគី​ទាំង​ពីរ​បាន​បញ្ចប់រឿង ត្រឹម​សំណង​ជា​លុយកាក់​រួច​ហើយ ប៉ុន្តែ​ជន​បង្ក​នៅ​ជាប់​ពាក់​ពន្ធ​ប្រើ​ឈ្មោះ​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​អង្គភាព​ម​ជ្ឍ​ម​ណ្ឌ​ហ្វឹកហ្វឺន​កង​រាជ អាវុធហត្ថ​ភ្នំ​ជំ​រាយ ដែល​ខ្លួន​មិនមែន​ជា​មន្ត្រី​កង​រាជ​អាវុធ ដោយ​បាន​ប្រើ​ពាក្យ​សំដី​គំរាម សំឡុត លើ​ជន​ស្លូតត្រង់ ធ្វើ​ប៉ះពាល់​ដល់​កិត្តិយស នឹង​កិត្តិនាម​អង្គភាព​ជា​ស្ថាប័នរដ្ឋ​យ៉ាង​ធ្ងន់ ។

ដូច្នោះ​ទើប​ស្ថាប័ន​ឬ​អង្គភាព​ពាក់​ពន្ធ តម្រូវ​ឲ្យ​មន្ត្រី​នគរបាល​យុ​ត្តិ​ធ​ម៍​មាន​វិធានការ លើ​បុគ្គល​រូប​នេះ​ទៅ​តាម​ច្បាប់​ជា​ធរមាន ៕

សិល្បៈ​និងវប្ប​​​ធម៌

No comments:

Post a Comment

Pages