ភ្នំពេញ៖ ស្រ្តីរងគ្រោះវ័យក្មេងម្នាក់ ត្រូវម្តាយបង្កើតតែងតែប្រើអំពើហឹង្សាជាញឹកញាប់ បណ្តាលអោយរងរបួសដេរជាច្រើនថ្នេរ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងបញ្ជូនបន្តទៅទីតាំងសុវត្ថិភាព ដើម្បីផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញបានអោយដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ស៊ិន ស្រីពេជ្រ អាយុ ២៤ឆ្នាំ មានទីលំនៅ តាមបណ្ដោយផ្លូរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។

ស្ត្រីវ័យក្មេងខាងលើមានស្នាមរបួសចាស់នៅលើក្បាលចំនួន៤កន្លែង និងរបួសថ្មីទើបដេររួច ១កន្លែង។ ឪពុកនាងបានស្លាប់ជាងពីរឆ្នាំ។ នាងបានមករស់នៅជាមួយម្តាយបង្កើត និងឪពុកចុង។
កាលរួមរស់ជាមួយម្តាយបង្កើត នាងមិនដែលបានចូលរៀននោះទេ តែងតែរងអំពើហឹង្សាពីសំណាក់ម្តាយ ជាញឹកញាប់។
បើប្រធានមន្ទីរ ស្ត្រីរងគ្រោះមានសុខភាព ផ្លូវចិត្តមិនសូវល្អ និងរូបរាង្គកាយស្គមស្គាំង។ បើតាមសំដីស្ត្រីជាជនរងគ្រោះនៅថ្ងៃកើតហេតុ នាងរងរបួសហូរឈាម រហូតដល់ដួលសន្លប់។
ស្ត្រីជនរងគ្រោះខាងលើ ត្រូវបានមន្ទីរស.អ.យរាជធានីភ្នំពេញ បញ្ជូនទៅទីកន្លែងសុវត្ថិភាព និងផ្តល់ការថែទាំបណ្តោះអាសន្ន និងក៏ទទួលបានការឧបត្ថម្ភពីអភិបាលរាជធានីភ្នំពេញលោកឃួន ស្រេងផងដែរ៕
No comments:
Post a Comment