www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

សម្តេច​តេជោ​ ផ្តល់ជំនួយ​ម៉ាស់​២លាន១សែន​ និង​សម្ភារៈ​វេជ្ជ​សាស្ត្រ​ជូន​ប្រទេស​នេប៉ាល់​នៅថ្ងៃទី​៤​ខាង​មុខ​នេះ


ភ្នំពេញ ៖ ម៉ាស់​២​លាន​១សែន​ និង​សម្ភារៈ​វេជ្ជសាស្ត្រ​របស់​រដ្ឋាភិបាល​ និង​ប្រជាជន នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​ក្រសួង​សុខាភិបាល​រៀប​ចំ​តាម​អនុសាសន៍​របបស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋន្ត្រី នៅ​រសៀល​ថ្ងៃទី២ ខែមករា ​ឆ្នាំ២០២១ នឹង​ត្រូវ​ដឹកជញ្ជូន​តាម​យន្ត​ហោះ​ទៅកាន់​ប្រទេស​នេប៉ាល់ នាថ្ងៃទី៤ ខែមករា ​ឆ្នាំ២០២១ខាង​មុខនេះ។

​បើតាម​លោកជំទាវ វេជ្ជបណ្ឌិត យក់ ស​ម្ប​តិ្ត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល តំណាង​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា អំណោយ​សប្បុរសធម៌ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ប្រទេស​ដែល​មាន​ការផ្ទុះ​នូវ​ករណី​វីរុស​កូ​វីដ​-១៩ សម្រាប់​ថ្ងៃនេះ គឺជា​លើក​ទី​០៤​ហើយ​។ ក្នុងនោះ​លើក​ទី​១​ប្រគល់ជូន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​, លើក​ទី​២​ប្រគល់ជូន សាធារណរដ្ឋ​សភាព​មី​យ៉ាន់​ម៉ា​, លើក​ទី​៣​ប្រគល់ជូន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្ត ហើយ​លើក​ទី​៤​នេះ គឺ​ប្រគល់ជូន​រដ្ឋាភិបាល និង​ប្រជាជន​នេ​ប៉ាល់​។ ដូច្នេះ​ក៏​រៀបចំ​ជា​អំណោយ​សប្បុរសធម៌ ប្រគល់ជូន​ប្រជាពលរដ្ឋ នៃ​ប្រទេស​នេ​ប៉ាល់ ដោយហេតុថា​ប្រទេស​នេ​ប៉ាល់ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​កើនឡើង​ខ្ពស់​។ 

ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា ដែល​សុខចិត្ត​បេះ​ពី​មាត់ ពី​ករ យកទៅជួយ​ប្រទេស ដែល​ជួប​វិ​ប​តិ្ត​កូ​វីដ​-១៩ ដូចគ្នា​។ពាក់ព័ន្ធ​នឹង​ករណី​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ លោកជំទាវ វេជ្ជបណ្ឌិត យក់ ស​ម្ប​តិ្ត បាន​បញ្ជាក់ថា នៅក្នុង​រាជធានី​ភ្នំពេញ ក្រសួងសុខាភិបាល គ្រប់គ្រង​សភាព​ការ​បាន​ទាំងស្រុង អ្នកដំណើរ​ដែល​ចូលមក​គ្រប់​ច្រក​ទាំង​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវទឹក គឺ​ក្រសួងសុខាភិបាល មាន​ម​ន្រី្ត នៅ​ប្រចាំការ​គ្រប់​ច្រក​ទាំងអស់ ដើម្បី​រង់ចាំ​ទទួល​ពួកគាត់​ចូលមក​កាន់​ប្រទេស​កម្ពុជា ដោយ​តម្រូវ​ឲ្យ​ពួកគាត់​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋ និង​តាម​សណ្ឋាគារ​។

 ដោយ​រហូតមក​ដល់ពេលនេះ យើង​មិនមាន​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះ នៅ​ដែល​ពួកគាត់​ចូលមក​កាន់​កម្ពុជា ត្រូវយក​សំណាក ទៅ​ម​នី្ទ​រ​ពិសោធន៍ ហើយ​ពិនិត្យឃើញ​មាន​មេរោគ​កូ​វីដ​-១៩ គឺ​ក្រសួងសុខាភិបាល ដឹក​គាត់​យក​ទៅ​ព្យាបាល​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​តែម្តង​។ក្រោយ​ពេលដែល​ប្រទេស​កម្ពុជា បើក​ជើងហោះហើរ ឲ្យ​ប្រទេស​ទាំង​៦​វិល​ចូល​មក​កម្ពុជា​វិញ​ជា​ធម្មតា ក្រសួងសុខាភិបាល គ្រប់គ្រង​អ្នកដំណើរ​ទាំងអស់ (​ជនជាតិខ្មែរ និង​ជនបរទេស​) មាន​ចំនួន​ជាង​១០​ម៉ឺន​នាក់ ហើយ​ចំនួនវិជ្ជមាន​កូ​វីដ​-១៩ មាន​ចំនួន​៣៧៩​នាក់ និង​ជាសះស្បើយ មាន​ចំនួន​៣៦២​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ម​នី្ទ​រ​ពេទ្យ មាន​ចំនួន​១៧​នាក់​។

​ជា​ចុងក្រោយ​ក្នុងនាម​ក្រសួងសុខាភិបាល លោកជំទាវ វេជ្ជបណ្ឌិត យក់ ស​ម្ប​តិ្ត សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ និង​ជាពិសេស​ឯកឧត្តម អភិបាលខេត្ត នៅជាប់​តាម​ព្រំដែន សូម​ឲ្យ​ពង្រឹង​ការគ្រប់គ្រង​តាម​ព្រំដែន ដោយ​ពិនិត្យឃើញ​ពលករ​ឆ្លងដែន​នេះ សូម​ចាប់គាត់​ឲ្យ​ជាប់ រួច​យកទៅដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ប្រសិនបើ​ក្នុងករណី​សង្ស័យ​ត្រូវតែ​យក​សំណាក មក​ពិ​និត្យនៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ និង​សូម​អំពាវនាវ​ដល់​ពល​ករ សុំ​ឲ្យ​មានការ​យល់យោគ កុំ​ឆ្លង​មក​តាម​ច្រករបៀង ត្រូវ​ចូលមក​តាម​ច្រក​ដែលមាន​សមត្ថកិច្ច​រង​ចាំ​ទទួល ក្រសួង​មាន​រៀបចំ​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​រាជរដ្ឋាភិបាល បាន​ជូន​ជា​ថវិកា​ជូន​ដល់​គ្រប់​ខេត្តហើយ ដើម្បី​ទទួល​ទាំង​ការ​ស្នាក់នៅ ទាំង​ការហូបចុក ទាំង​ការព្យាបាល​ជូន​ដល់​ប្រជាពលរដ្ឋ ដែលជា​ពលករ​មកពី​ប្រទេស​ថៃ៕

Post a Comment

0 Comments