នឹកស្មានថា ឪពុកបង្កើតរំលោភកូនស្រីខ្លួនឯង បានជាច្រើនដង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៦
ឧត្តរមានជ័យ៖មិននឹកស្មានថា ឪពុកបង្កើតដាច់ចិត្តរំលោភកូនស្រីខ្លួនឯង អស់រយៈពេល៤ខែ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រោយទទួលបណ្ដឹងពីអ៊ំប្រុសរបស់ជនរងគ្រោះ។
នេះបើតាមផេកស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ លន់ ឡាត់ ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវជាអ៊ំប្រុសជនរងគ្រោះ ដែលរស់នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មានកើតករណីរំលោភសេពសន្ថវៈ លើក្មួយស្រីគាត់ កម្លាំងនគរបាលស្រុកបន្ទាយអំពិល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកខ្ពស់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡូត យ៉េ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដោយបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះ ឈ្មោះ ឡ.អ.ស ភេទស្រី អាយុ១៤ឆ្នាំ (ត្រូវជាកូនដើម) រស់នៅស្រុកបន្ទាយអំពិល កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចជាច្រើនលើក។
ជនសង្ស័យឈ្មោះ ក៏បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះពិតមែន (ត្រូវជាកូនដើមរបស់ខ្លួន) បានសម្រេចជាច្រើនដងពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
No comments:
Post a Comment