កណ្តាល៖សង្វៀនអាប៉ោងនឹងមាន់ជល់ដុះស្លែរមួយកន្លែង នៅក្នុងបរិវេណផ្ទះឈ្មោះឡុង ភូមិទេពប្រណម្យ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បានបើកលេងជារៀងរាល់ថ្ងៃ ដែលមានម្ចាស់សង្វៀនឈ្មោះភារិន ពាក់ស័ក្តបួនកន្លះ ជាប៉ូលិសនៅក្រសួងមហាផ្ទៃ ដោយមិនញញើតនឹងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបន្តិចណាទាល់តែសោះ។ប្រភពបានបញ្ជាក់ថា?ម្ចាស់សង្វៀនអាប៉ោងនឹងមាន់ជល់ខាងលើនេះ ជាបងប្អូនធម៌និងគ្នា ជាមួយនឹងលោកដួងតេងអធិការស្រុកពញាឮ អញ្ចឹងហើយ បានជាមេសង្វៀនឈ្មោះភារិន តែងតែក្រអឺតក្រទមអត់ខ្លាច អត់ញញើត ជាមួយនឹងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបន្តិចណាទាល់តែសោះ។
ពាក់ព័ន្ធជុំវិញបទល្មើសល្បែងអាប៉ោងនឹងជល់មាន់ខាងលើនេះលោកដួងតេងបានបញ្ជាក់ប្រាប់(សាន់ដេ)តាមទូរស័ព្ទថា?លោកបានធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះឈ្មោះឡុងចំនួន២ដងមកហើយ ដើម្បីអោយឈប់លេងល្បែងស៊ីសងខាងលើនេះ ប៉ុន្តែឈ្មោះភារិននៅតែបន្តបើកលេងយ៉ាងសកម្មដ៌ដែរ។ ប្រភពបានបញ្ជាក់ថា នៅពេលព្រឹកគេលេងល្បែងជល់មាន់ នឹងពេលថ្ងៃដល់យប់ គេលេងអាប៉ោង ភ្នាល់លុយម្តងៗរាប់លានរៀល ដោយមិនភ័យខ្លាចជាមួយនឹងសមត្ថកិច្ចបន្តិចណាទាល់តែសោះ ទំនងលោកដួងតេងចាញ់បារមី មេសង្វៀនអាប៉ោងនឹងមាន់ជល់ ឈ្មោះភារិនផងក៌មិនដឹង បានជាធ្វើកិច្ចសន្យាចំនួន២ដងមកហើយ បែជាសកម្មភាពលេងល្បែងអាប៉ោងនឹងមាន់ជល់នៅតែបន្តលេងយ៉ាងសកម្មដ៌ដែរបែបនេះ។
ពាក់ព័ន្ធនឹងករណីសង្វៀនអាប៉ោងនឹងមាន់ជល់ខាងលើនេះ លោកឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់(សាន់ដេ)តាមទូរស័ព្ទថា លោកនឹងអោយកម្លាំងរបស់លោក ចុះទៅបង្ក្រាបសង្វៀនអាប៉ោងនិងជល់មាន់ខាងលើនេះ អោយខាងតែបាន។សូមបញ្ជាក់ថា?ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងខសងលើនេះ មហាជនរង់ចាំមើល តើឥទ្ធពលរបស់លោកឈឿន សុចិត្រ ស្នងការខេត្តកណ្តាល អាចបង្ក្រាបនឹងចាប់មេសង្វៀនអាប៉ោងនឹងមាន់ជល់ពាក់ស័ក្ត?បួនកន្លះឈ្មោះភារិន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់បានឬមិនបាន ។
No comments:
Post a Comment